ជាធម្មតាសត្វពស់ពុំស៊ីរបស់មិនមែនអ័រហ្គានិក (Inorganic) ឡើយ ។
តាមនោះ បុគ្គលិកសង្គ្រោះសត្វព្រៃ Bhagesh Bhagwat បានប្រឹងប្រែងជួយពស់វែក១ក្បាល ដែលក្អួតចេញសុទ្ធតែថង់នីឡុង ដែលវាបានលេបនៅផ្ទះពលរដ្ឋម្នាក់ នាក្រុង Mumbai -ឥណ្ឌា ។
ដំបូង Bhagwat ប្រឹងចូលកៀកពស់ពិសនេះ ព្រោះឃើញវាកំពុងបៀមអ្វីនៅក្នុងមាត់ ហើយគាត់ឃើញថា នោះជាថង់នីឡុង ។ ក្នុងអំឡុងប៉ុន្មានវិនាទីប៉ុណ្ណោះ ខ្ញុំឃើញវាលេបចូលពោះនូវស្បោងនីឡុងច្រើន រួចក៏ប្រឹងក្អួតចេញមកវិញ ។
ចំណែកប្រធានអង្គការ SARRP ដែលជំនាញខាងសត្វព្រៃវិញបានពោលថា ខ្ញុំពុំដែលប្រទះឃើញករណីបែបនេះទេ ព្រោះពស់ពុំដែលឃើញរបស់មិនមែនអ័រហ្គានិកឡើយ ហើយទីក្រុង Mumbai កន្លងមកក៏បានហាមឃាត់ការប្រើប្រាស់ថង់នីឡុងផងដែរ ៕ លីសា