Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកដា្ឋនពន្ធនាគារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការពិនិត្យមើលស្ថានភាព សិទ្ធិមនុស្សនៅក្នុងពន្ធនាគារ

spot_img

ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូនៃ គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ជួបពិភាក្សាការងារជាមួយនឹងអគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) ស្ដីពីកិច្ចសហប្រតិបត្តិការ និងការពិនិត្យមើលស្ថានភាព សិទ្ធិមនុស្សនៅក្នុងពន្ធនាគារ។

ការចុះមកមណ្ឌលអប់រំកែប្រែទី២ (ម២) នាថ្ងៃនេះ គឺដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង និងសួរសុខទុក្ខ ជនជាប់ឃុំជាស្ត្រី ស្ត្រីមានផ្ទៃពោះ និងមានកូនតាមម្តាយ។ តាមរយៈកិច្ចជំនួបនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គនាយកដ្ឋានពន្ធនាគារ បន្តរួមគ្នាដោះស្រាយបញ្ហា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស នៅក្នុងពន្ធនាគារ។

គ.ស.ម.ក បានដាក់ប្រអប់បណ្តឹងនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាការឆ្លុះបញ្ចាំងនូវឆន្ទៈដ៏ មោះមុត តម្លាភាព និងភាពសុចរិត របស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការគ្រប់គ្រងពន្ធនាគារ។

គ.ស.ម.ក សូមវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំ ទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ និងមានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមថ្លែងអំណរគុណ ដល់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត ដែលតែងតែផ្តល់កិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាពេលកន្លងមក ដើម្បីការពារសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×