Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជួល​ជុំវិញ​ចេះតែ​ឆ្ងល់ កណ្តុរ កន្លាត រត់​ព្រោងព្រាត និង​ធុំ​ក្លិន​ស្អុ-យ ក៏​ប្តឹ-ង​ទៅ​ម្ចាស់ផ្ទះ លុះ​ម្ចាស់​ចុះ​មក​ពិនិ​ត្យ ពុទ្ធោ មិន​នឹកស្មាន​សុទ្ធតែ…

ថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Namwan Panadda ដែលអះអាងថាជាម្ចាស់ផ្ទះជួល នៅក្នុងតំបន់ Ramkhamhaeng ប្រទេសថៃ បាន​បង្ហោះ​រូបភាពនៅលើបណ្តាញសង្គម ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ​បន្ទប់​ជួល​របស់គាត់ ពោរពេញដោយគំនរសំរាម ដែលឃើញហើយហួសថ្លែងតែម្តង។

រឿងនេះបានកើតឡើង គឺបន្ទាប់ពីមាន​ការ​ត្អូញត្អែរ​ពី​អ្នក​ជួល​នៅ​ជាន់​ជាមួយគ្នា ដែលបានឃើញកណ្តុរ និង​កន្លាត ​រត់​ជុំវិញ​បន្ទប់​ខាង​ក្រោយ និងធុំក្លិនស្អុយពុំបាកក្នុងការរស់នៅយ៉ាងខ្លាំង។ ហេតុដូច្នេះ​ហើយ ​​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះជួល គាត់ក៏បានចុះមកពិនិត្យមើល។ ហើយអ្វីដែលគួរឲ្យរន្ធត់ចិត្តនោះ គឺនៅពេលបើកទ្វារ ស្រាប់តែឃើញ​ក្នុង​បន្ទប់​ពោរពេញ​ដោយ​សំរាម​ឡើង​ហៀរហូរតែម្តង។

លើសពីនេះ ក៏បានរកឃើញ​មាន​សំណល់​ក្រណាត់ ប្រអប់​ប្លា​ស្ទិ​ក ខ្នើយ និង​របស់​របរ​ផ្សេង​ៗ​ទៀត​គរ​នៅ​ទីនោះឡើងរញ៉េរញ៉ៃ។ សំរាម​ក្នុង​បន្ទប់​បញ្ចេញ​ក្លិន​ស្អុយ​ខ្លាំង​ដែល​ម៉ាស៣​​ស្រទាប់​មិន​អាច​ដោះស្រាយ​បានឡើយ។ ជាមួយគ្នានោះផងដែរ អ្នក​ជួល​ផ្សេង​ទៀត​ត្រូវ​បានប្រមូល មក​ជួយ​សម្អាត ខណៈ​ដែល​មនុស្ស​ជា​ច្រើនបាន​និយាយលេងសើច​ថា វា​ជា​ការ​ប្រសើរហើយ​សម្រាប់​ម្ចាស់​បន្ទប់​ជួល​ ក្នុង​ការ​ជួល «​ក្រុមហ៊ុន​សម្អាត» សម្រាប់​ការងារដ៏មិនធម្មតានេះ។ ដោយ​សារ​តែ​ខ្លាច​មាន​មេរោគ​​ ហើយ​ពេល​សួរ​ថា តើ​អ្នក​ជួលនោះ​ចូល​មក​ក្នុង​បន្ទប់​ដោយ​របៀប​ណា​ ម្ចាស់​បន្ទប់​ជួល​បាន​និយាយ​ថា​ បន្ទប់​នោះ​មិន​មាន​អ្នក​ស្នាក់​នៅ​ទេ ប៉ុន្តែ​សម្រាប់​តែ​ការ​ប្រមូល​សំរាមមកគរទុក​ប៉ុណ្ណោះ។

ម្ចាស់បន្ទប់ក៏បានបង្ហើបឲ្យដឹងថា អ្នកជួលរូបនោះបានស្នាក់នៅបន្ទប់នេះច្រើនឆ្នាំមកហើយ ប៉ុន្តែរយៈពេល២ឆ្នាំមកនេះ គាត់បានត្រឹមតែបង់ថ្លៃបន្ទប់ប៉ុណ្ណោះ ដោយមិនមកស្នាក់នៅអស់រយៈពេល៤-៥ខែមកហើយ។ ទោះជាយ៉ាងណា អ្នកជួលផ្សេងទៀតចាប់ផ្តើមធុំក្លិនស្អុយ ខណៈមាន «ទ័ព» កណ្តុរ កន្លាតនៅលើយ៉រព្រោងព្រាត។ ដូច្នេះ​ហើយ​ ទើបពួកគេសម្រេចរាយការណ៍​ទៅ​ម្ចាស់​បន្ទប់ជួលតែម្តង។ បន្ទាប់មក ម្ចាស់​បន្ទប់​ជួល​បាន​ព្យាយាម​ទូរស័ព្ទ​ទាក់ទង ប៉ុន្តែអ្នកជួលនោះមិនលើកទូរស័ព្ទទេ។ ដូច្នេះ ម្ចាស់ផ្ទះក៏បានសម្រេច​​កាត់​សោ​បន្ទប់ ហើយ​​បើកទ្វារឃើញក្នុងបន្ទប់ពោរពេញដោយសំរាម ដែលបានបញ្ចេញក្លិនស្អុយដែលមិនអាចទប់ទល់បាន រួមជាមួយនឹងសត្វកន្លាត និងកណ្តុររត់គ្រប់ទីកន្លែង។

ទោះ​​ជា​យ៉ាង​ណា ​ពេល​ទាក់​ទង​ទៅ​ម្តងទៀត អ្នក​ជួល​បាន​និយាយ​ថា មាន​វត្ថុ​មាន​តម្លៃ​នៅ​ក្នុង​បន្ទប់​រួម​មាន​មាស កាបូប​ម៉ាក​អាយហ្វូន ដែល​គាត់​ឃើញ​ដូច​ជា​របស់​ពិត​មែន ប៉ុន្តែ​បាន​បោះ​ចោល​ក្នុង​សម្រាម។ ហើយ​គិត​ថា​វា​ប្រហែល​ជា​មិន​ដំណើរការ គាត់​មិន​ចង់​បើក​បន្ទប់​ទេ ព្រោះ​គាត់​តែងតែ​បង់​ថ្លៃ​ជួលរាល់ខែ ហើយជាសិទ្ធិរបស់អ្នកជួល ប៉ុន្តែនៅពេលដែលអ្នកជួលផ្សេងទៀតបានត្អូញត្អែរ ហើយមនុស្សជាច្រើនប្រាប់ថានឹងរើចេញ ខណៈស្ថានភាពគាត់ក៏​ខ្វះ​ប្រាក់​ចំណូល និង​រង​ផល​ប៉ះពាល់ ដូច្នេះវាចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×