Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​កំហុស​អ្នកណា? ក្មេ-ង-ស្រី-អា-យុ-៣-ឆ្នាំ ទៅ​លេ-ងនឹង​ទ្វា-រហាង ស្រាប់តែ​ទ្វា​-រក​-ញ្ច​ក់រ-លំ-លើ​ទាំង​ក​ម្រោ-ល បណ្តាល​ឲ្យ…

ប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា គ្រោះថ្នាក់​ដ៏រន្ធត់​មួយ​បាន​កើតឡើង​នៅ​បន្ទប់​តាំង​បង្ហាញ​សម្លៀកបំពាក់​មួយកន្លែង​ នៅក្នុង​ទីក្រុង Ghumar Mandi ប្រទេស​ឥណ្ឌា ។ ជនរងគ្រោះនៃឧបទ្ទវហេតុនេះត្រូវបានគេនិយាយថា ជាក្មេងស្រីអាយុ ៣ ឆ្នាំ មកពី Flower Enclave, Ludhiana។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ កុមារីរងគ្រោះបានទៅបន្ទប់តាំងបង្ហាញសម្លៀកបំពាក់ជាមួយឪពុកម្តាយ ហើយបានដើរលេងនៅម្តុំច្រកចូលហាង ស្រាប់តែទ្វារកញ្ចក់បានរលំពីលើកន្លែងដែលក្មេងស្រីតូចនោះឈរទាំងកម្រោលតែម្តង។

អ្នកប្រើប្រាស់ Twitter ម្នាក់ដែលបានចែករំលែកវីដេអូនេះ បាននិយាយថា «យោងទៅតាមសាក្សី គឺខណៈដែលក្មេងស្រីកំពុងលេងជាមួយទ្វារ ស្រាប់តែគ្រោងទ្វារទាំងមូលបានដួលរលំលើ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ»។

ភ្លាមៗនោះ មនុស្សម្នានៅជុំវិញក្នុងហាងបានប្រទះឃើញហេតុការណ៍នេះ ក៏ប្រញាប់នាំក្មេងស្រីទៅកាន់មន្ទីរពេទ្យ Dayanand Medical College (DMCH)។ ទោះជាយ៉ាងណា ក្មេងស្រីរងគ្រោះត្រូវបានគ្រូពេទ្យបញ្ជាក់ថា បានស្លាប់យ៉ាងអាណោចអាធម ក្រោយកើតហេតុ។

ប៉ូលីសមានវត្តមាននៅកន្លែងកើតហេតុ និងធ្វើការស៊ើបអង្កេត។ អធិការ Vijay Kumar, SHO មកពីស្ថានីយ៍ប៉ូលីសផ្នែក 8 បាននិយាយថា ប៉ូលីសនឹងចាត់វិធានការ បន្ទាប់ពីការកត់ត្រាសេចក្តីថ្លែងការណ៍របស់ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ។

ក្រោយវីដេអូនៃឧប្បត្តិហេតុទាំងមូលត្រូវបានបង្ហោះ អ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការភ្ញាក់ផ្អើលចំពោះហេតុការណ៍នេះ និងទាមទារឱ្យមានការផ្តន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះម្ចាស់ហាង។ ក្នុងនោះ មនុស្សមួយចំនួនបានលើកឡើងថា «ទន្ទឹមនឹងការធ្វេសប្រហែសរបស់ឪពុកម្តាយ នោះបន្ទប់តាំងបង្ហាញក៏បានបង្កើតកំហុសក្នុងការដំឡើងប្រព័ន្ធទ្វាររបស់ខ្លួន, វាជារឿងដ៏សោកសៅ ដែលម្ចាស់ហាងត្រូវតែទទួលទោសចំពោះការដំឡើងខុសបង្កគ្រោះថ្នាក់នេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×