ស្រីស្អាតម្នាក់ ព្រោះតែចង់ល្បីខ្លាំង បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ផ្ទុះការរិះគន់ឡើងកក្រើក បន្ទាប់ពីបានចេញវីដេអូស្លៀករ៉ូបអត់ពាក់ខោអាវទ្រនាប់ និងបញ្ចេញកាយវិការដ៏ស្រើបស្រាល ជាមួយប្រធានបទ Caption ថា៖ «សូមគោរពសិទ្ធិសេរីភាពក្នុងការស្លៀកសំលៀកបំពាក់របស់អ្នកដទៃ»។
តែអ្វីធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងនោះ គឺការចេញមកស្លៀកបែបនេះ ត្រូវបានស្រីស្អាតរូបនេះនិយាយសម្អាងថា ដើម្បីឆ្លើយតបទៅនឹងមនុស្សមួយចំនួន ដែលចូលចិត្តទើស រិះគន់ ទៅលើរូបរាង ពណ៌សម្បុរស្រ្តីដទៃ មិនល្អស្អាតដូចខ្លួន ហើយមិនពេញចិត្តទៅនឹងស្រ្តីដែលស្លៀករ៉ូបស្តើងសិចស៊ី។ ទង្វើទើសបែបនេះ បានធ្វើឲ្យរូបនាងហួសចិត្តយ៉ាងខ្លាំង ហើយក៏បានសួរថា តើប្រទេសគេជឿនលឿន ដើរដល់ណាហើយ។
ក្នុងនោះ ស្រីស្រស់រូបនេះដែលមានហ្វេសប៊ុកផេកឈ្មោះ Alysto បានលើកឡើងបែបនេះថា៖ «រូបរាងកាយ គឺជារបស់គេ ថាតើគេសម្រេចចិត្តគួរស្លៀកអ្វី មិនគួរស្លៀកអ្វី រីឯអាវទ្រនាប់ គេពាក់ ឬមិនពាក់ វាជាសិទ្ធិបុគ្គលរបស់គេ រ៉ូបស៊ិចស៊ីរឹបរាង គេស្លៀកមិនស្លៀកក៏ជាសិទ្ធបុគ្គលរបស់គេ ស្អាតមិនស្អាត វាជាសិទ្ធិក្នុងការរស់រានរបស់គេ, សំខាន់គេមិនទៅប៉ះពាល់ជីវិតរស់នៅរបស់អ្នក….»។
ទោះជាយ៉ាងណា ក្រោយឃើញស្លៀកដ៏ឥតអៀនខ្មាស ក្រោមប្រធានបទយកវប្បធម៌បរទេស មកពន្យល់ដ៏ហួសចិត្តបែបនេះ បានធ្វើឲ្យមហាជនជាច្រើនចេញមុខឆ្លើយតបចំអក ទៅកាន់ស្រីស្អាតភ្លេចប្រពៃណីវប្បធម៌កំណើតខ្លួនរូបនេះ ដាក់ឲ្យកប់ៗថា៖ «ដើរស្រាតម៉ងទៅអូន កេរ្តិ៍ម៉ែអូនជារបស់អូន មិនទើសក្បាលនរណាទេ, និយាយនៅខ្មែរ កាយវិការនៅជប៉ុន បើស្រាតតែម្ដង រឹតតែជឿនលឿន, ស្រាតម៉ងទៅអូន វាជាសេរីភាពរបស់អូនហើយ,…»។
ដោយឡែក ទាក់ទងរឿងលើកយកវប្បធម៌គេ មកសម្អាងលើស្លៀកបញ្ចេញកេរ្តិ៍ខ្មាសបែបនេះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ Nita Pich បានចេញមកប្រដៅឲ្យនាងបានភ្ញាក់ស្មារតីឡើងវិញបែបនេះថា៖ «មានពាក្យស្លោកមួយពោលថា វប្បធម៌រលត់ជាតិរលាយវប្បធម៍ពណ្ណរាយជាតិថ្កើនថ្កាន កុំបាច់ឆ្ងល់ថាហេតុអ្វីបានជា ប្រទេសគេរីកចំរើនដោយសារតែប្រទេសគេកាន់គោលជំហរវប្បធម៍ ប្រទេសគេច្បាស់លាស់មិនសំលឹងវប្បធម៍ អរិយធម៌ប្រទេសដទៃធំជាងប្រទេសខ្លួន នៅលើលោកនេះខ្មែរល្បីជាប្រទេសប្រកាន់ជាប់ប្រពៃណីទំនៀមទម្លាប់ទន់ភ្លន់ មិនមែនមិនអោយមើលវប្បធម៍ប្រទេសគេទេ តែកុំរហូតដល់ភ្លេចគិតថាខ្លូនជានរណាមកពីណា ជាជាតិសាសន៍ ពូជវង្សសាវតារណា បើភ្លេចសូមទៅរៀនសូត្រ បទពង្សសាវតារក្នុងយូធូបឡើងវិញ ហើយប្រើការគិតដ៏រីកចំរើនរបស់អ្នកនាងមកពិចារណាផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង