Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ! ផ្អើល​នាំគ្នា​ច្រក​ទឹក​ទាំង​ដបៗ ព្រោះ​ជឿ​ថា ទឹកបឹង​ដែល​ព្រះអង្គ ចន្ទ មុនី ជិះទូក​បក់ផ្លិត ក្លាយជា «ទឹកមន្ត» ដ៏​ស័ក្តិសិទ្ធ

spot_img

យោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តនិងជិះទូក «ង» ប្រោសព្រហ្មក្នុងទឹកបឹងត្រពាំងវែង ហៅត្រពាំងគង ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈមនុស្សម្នាទាំងក្មេងទាំងចាស់ បានសម្រុកមកមើលឡើងភ្លូកទឹកភ្លូកដីតែម្តង។

ជាការពិតណាស់ មនុស្សដែលបានមកមើល គឺត្រូវបានគេសង្កេតឃើញថា ភាគច្រើនគឺសុទ្ធតែអ្នកមានជំនឿទៅលើព្រះអង្គ ចន្ទ មុនី តែម្តង ដោយមិនខ្វល់ពីមតិមហាជនរិះគន់ឡើយ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺក្នុងចំណោមនោះ មានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាច្រកទឹកទាំងដបៗ យកទៅផ្ទះងូត និងប្រោសព្រហ្មផ្ទះជាដើម ដោយជឿថា ទឹកបឹងដែលព្រះសង្ឃ ចន្ទ មុនី ជិះទូកបក់ផ្លិតលើ នឹងប្រែក្លាយជា «ទឹកមន្ត» ពូកែស័ក្តិសិទ្ធិ ផ្តល់នូវសេចក្តីសុខ និងរកស៊ីចម្រុងចម្រើន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺក្នុងអំឡុងពេលនោះ ព្រះអង្គ ចន្ទ មុនី ក៏ត្រូវបានប្រជាពលរដ្ឋនៅទីនោះ លើកសរសើរថា មានបារមីកាន់តែខ្លាំង ព្រោះថា មានប្រជាពលរដ្ឋពីរបីនាក់ បានជាសះស្បើយពីជំងឺផងដែរ។ លើសពីនេះ ក៏មានម្ចាស់ល្ខោនបាក់ម្នាក់ ក៏ជឿថា បន្តោងព្រះដែលបានជ្រុះបាត់ តែត្រូវបានរកឃើញវិញ ខណៈវត្តមានព្រះអង្គ ចន្ទ មុនី និមន្តមកដល់។

ទោះជាយ៉ាងណា ក្រោយពីបានឃើញជឿដល់ថ្នាក់ហ្នឹងពេក​ មហាជនជាច្រើនបាននាំគ្នាសម្តែងការហួសចិត្តថា៖ «បញ្ញាជាតួដ៍សំខាន់ដែលធ្វើអោយយើងចេះគិតវិភាគគ្រប់យ៉ាង តែបើខ្វះបញ្ញាហើយ គឺយ៉ាប់ហើយ, ឱមនុស្សហើយមនុស្ស ហេតុអ្វីក៏មិនចេះគិតចេះវិភាគសោះអ៊ីចឹង, បន្តិចទៀតទៅងូតទឹកលាងបាបនៅឥណ្ឌាដែរហើយ….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×