Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូនក្រុមវាលដែលជាអ្នកស្ម័គ្រចិត្តនិងមន្រ្តីៗនៃមន្ទីររៀបចំដែនដី ខេត្តរតនគិរី បន្តចុះវាស់វែង និងវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋ

spot_img

ខេត្តរតនគិរី ៖​ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងកាលកន្លងទៅនេះ លោកប្រធានមន្ទីរដឹកនាំកម្លាំង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បងប្អូនក្រុមវាលដែលជាអ្នកស្ម័គ្រចិត្តនិងមន្រ្តីៗនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បន្តចុះវាស់វែង និងវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ភូមិសោមកានិញ ឃុំសោមធំ និងភូមិសោមគល់ ស្រុកអូរយ៉ាដាវ និងបិទផ្សាយទិន្នន័យវាស់វែងនៅភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។

បើយោងតាមមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានប្រាប់អង្គភាពព័ត៌មានយើងខ្ញុំថា ការអនុវត្តយុទ្ធនាការនេះនឹងប្រព្រឹត្តចុះរហូតដល់អស់ក្នុងមូលដ្ឋានភូមិឃុំដើម្បីធ្វើឲ្យប្រជាពលរដ្ឋទទួលបាននូវប្លង់កម្មសិទ្ធិគ្រប់គ្រាន់ជាគតិយុត្ត ដើម្បីជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការចាំបាច់។

ជាចុងក្រោយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ សូមថ្លែងនូវអំណរអរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងប្រធានមន្ទីរ ព្រមទាំងមន្រ្តីៗក្រោមឪវាទ ជាពិសេសអ្នកដែលស្ម័គ្រចិត្តដែលបានធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកទុកចិត្តចំពោះរាជរដ្ឋាភិបាលអណ្ណត្តិថ្មីទី៧នេះ ហើយក្នុងនាមជាពលរដ្ឋដ៏ល្អ សូមគាំទ្រជានិច្ចចំពោះចំណាត់ការដ៏មត់ចត់នេះ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×