Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងផ្សារដែកធ្លាក់កម្ទេចធូបផ្សារបណ្តាលឲ្យឆាបឆេះផ្ទះ មួយកន្លែងអស់ទាំងស្រុង នៅខណ្ឌមានជ័យនិងបណ្តាលឲ្យបុរសម្នាក់រងរបួស

spot_img

ភ្នំពេញ ៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្លូវ៣៥បេតេ ក្រុម០៧ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនឹង១២ម៉ែត្រគូប , រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១គ្រឿង ស្មើនឹង០៦ម៉ែត្រគូប។

ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ ១២ម៉ែត្រ) បានបណ្តាលឲ្យឆេះជាន់ឡៅតឿចំនួន ០១បន្ទប់, សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងបន្ទប់អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

សមត្ថកិច្ចបានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់បានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទីខែឆ្នាំដដែល។ ដោយក្នុងហេតុការណ៍នេះ គឺបានបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល រីឯមូលហេតុគឺបណ្តាលមកពីជាងផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×