Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិតសភាចារ្យ​ ហង់ជួន ណារ៉ុន​ ស្នើឱ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ចូលរួមយ៉ាងសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ច រៀងខ្លួនៗ ដើម្បីសម្រេចបាននូវគោលដៅ អប់រំជាតិ សាលារៀនគំរូ

spot_img

កំពង់ស្ពឺ៖​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ បានមានប្រសាសន៍ថា តាមរយៈការអនុវត្តកំណែទម្រង់ដែលបានដាក់ចេញជាបន្តបន្ទាប់ វិស័យអប់រំទទួលបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ។ មកទល់ពេលនេះ យើងមានសាលារៀន គ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅ ជិតលំនៅដ្ឋានរបស់ប្រជាជន។

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤​ ជានិមិត្តរូប​ បានប្រព្រឹត្តទៅ​ នៅវិទ្យាល័យឧដុង្គ​ ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី០២ ធ្នូ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ ព្រមទាំងមានវត្តមាន​ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្ដម​ វ៉ី សំណាង​ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ស្ពឺ​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំ​ មន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សជាច្រើនរូប ។

ក្នុងឱកាសនោះ​ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា​ ការបើកបវេសនកាល ឆ្នាំសិក្សាថ្មីនាពេលនេះ គឺការឆ្នាំចាប់ផ្តើមដ៏ល្អមួយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង​ សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិន ភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
តាមរយៈការអនុវត្តកំណែទម្រង់ដែលបានដាក់ចេញជាបន្តបន្ទាប់ វិស័យអប់រំទទួលបាននូវលទ្ធផលជាច្រើនគួរជាទីមោទនៈ។ មកទល់ពេលនេះ យើងមានសាលារៀន គ្រប់កម្រិតសិក្សា ស្ទើរតែគ្រប់ទីតាំងភូមិសាស្ត្រ ទូទាំងប្រទេស ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសាលារៀនឱ្យទៅ ជិតលំនៅដ្ឋានរបស់ប្រជាជន។

ដើម្បីសម្រេចបានទិសដៅការងារដូចបានរៀបរាប់ខាងលើ ជាពិសេសក្នុងឆ្នាំសិក្សាថ្មីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ​ ស្នើឱ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ចូលរួមយ៉ាងសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ច រៀងខ្លួនៗប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅ អប់រំជាតិ ជាពិសេសការសម្រេចបានសាលារៀនគំរូ និងចូលរួមអនុវត្តយុទ្ធនាការសាលារៀន ស្អាតគ្មានសំរាម​ និងស្នើស្ថាប័នអង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ សូមចូលរួមគាំទ្រ និង អភិវឌ្ឍវិស័យអប់រំកម្ពុជា រួមទាំងលោកឪពុក អ្នកម្តាយ និងអ្នកឤណាព្យាបាលទាំងអស់ នៅទូទាំងប្រទេស សូមចូលរួមចំណែកឱ្យសកម្មខ្លាំងក្លា ដល់ការជួយអប់រំកូនចៅរបស់ខ្លួន។

សូមជម្រាបថា​ ក្នុងកម្មវិធីបើកបវេសនកាលនិម្មិតរូបនេះ​ ក៏មានពិធីប្រគល់សម្ភារៈសិក្សា​ សម្ភារៈកីឡា ការពិព័រណ៍ស្នាដៃសិស្សសាលារៀនជំនាន់ថ្មី និងវិទ្យាល័យធនធានការអនុវត្តវិធីសាស្រ្តបង្រៀនថ្មី ការធ្វើបទបង្ហាញការធ្វើពិសោធន៍​មុខវិជ្ជានានា ពិសេសគឺការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដាសាលារៀនគំរូ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×