Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីម្នាក់ធ្វើការនៅនាយកដ្ឋានលិខិតឆ្លងដែន ត្រូវចោទប្រកាន់ថាបានប្រព្រឹត្តកំហុស ដោយយកលុយប្រជាពលរដ្ឋ ហើយមិនព្រមផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងចាត់វិធានការស៊ើបអង្កេត

spot_img

ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងដែលចេញផ្សាយលើផេក facebook ផ្លូវការ កាលពីថ្ងៃទី 2 ខែធ្នូឆ្នាំ 2023 អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ ចំពោះករណីមន្ត្រីម្នាក់ឈ្មោះ ប៉ាន់ ម៉ាលីស ធ្វើការនៅនាយកដ្ឋានលិខិតឆ្លងដែន ដែលត្រូវចោទប្រកាន់ថាបានប្រព្រឹត្តកំហុស ដោយយកលុយប្រជាពលរដ្ឋ ហើយមិនព្រមផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា ” ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួនអំពីករណីមន្ត្រីម្នាក់ឈ្មោះ ប៉ាន់ ម៉ាលីស ធ្វើការនៅនាយកដ្ឋានលិខិតឆ្លងដែន ដែលត្រូវចោទប្រកាន់ថាបានប្រព្រឹត្តកំហុស ដោយយកលុយប្រជាពលរដ្ឋ ហើយមិនព្រមផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋាន បាននិងកំពុងស្រាវជ្រាវលើករណីនេះយ៉ាងយកចិត្តទុកដាក់។ ក្នុងករណីដែលរកឃើញថា បុគ្គលរូបនះបានប្រព្រឹត្តកំហុសពិតប្រាកដមែន អគ្គនាយកដ្ឋាន នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវការខាតបង់ដោយករណីខាងលើ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមទទួលរ៉ាប់រងដោះស្រាយជូនទាំងស្រុង។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាអញ្ជើញមកកាន់នាយកដ្ឋានលិខិតឆ្លងដែនរៀងរាល់ម៉ោងធ្វើការ ដើម្បីបញ្ជាក់អំពីករណីរបស់បងប្អូន និងទទួលយកនូវដំណោះស្រាយមួយសមស្រប។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា មេត្តាកុំយករូបថតរបស់ថ្នាក់ដឹកនាំអង្គភាព មកភ្ជាប់ជាមួយករណីខាងលើ ដែលបង្កជាការយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល ដែលពុំមានពាក់ព័ន្ធនឹងករណីខាងលើនេះឡើយ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×