Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះតូបលក់ដូរទាំងព្រឹក នៅស្រុកសំរោងទង

spot_img

កំពង់ស្ពឺ ៖ តូបលក់ដូរទំនិញ ទំហំ ៦គុណ៨ ម៉ែត្រ ដំបូលប្រក់សង្កសី ជញ្ជាំងបាំងសង្កសីត្រូវភ្លើងឆេះខ្ទេចអស់ទាំងព្រឹក ដែលមានម្ចាស់តូបឈ្មោះ ភិន សុផល ភេទប្រុស អាយុ ៤០ឆ្នាំ និងប្រពន្ធឈ្មោះ សួង ស្រីយ៉ា អាយុ ៤០ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងហេតុការណ៍កើតហេតុខាងលើសមត្ថកិច្ច ទទួលបានសេចក្ដីរាយការណ៍ទាន់ពេលវេលា ប៉ុន្ដែដោយសារតែទំនិញក្នុងតូបខាងលើជាប្រភេទនំ គ្រឿងជ័រ ងាយឆេះ បណ្ដាលឲ្យភ្លើងឆាបឆេះនិងខូចខាតដូចខាងក្រោម ៖
-ឆេះតូបអស់ ៧០% -ប៉ៅអីដេកចំនួន ២
-កង្ហាចំនួន ២ -ទូរទឹកកកចំនួន ២ -ធុងទឹកកកចំនួន ៤
-ទូរកញ្ចក់ចំនួន ១ -លុយខ្មែរ ១០០,០០០៛ (ដប់ម៉ឺនរៀល)
-ឆេះអីវ៉ាន់លក់ក្នុងតូប ៨០% ។

តាមការបញ្ជាក់ពីឪពុកម្ចាស់តូបឈ្មោះ ភិន ជា អះអាងថា មូលហេតុ ៖ ទុស្សេចរន្តអគ្គីសនីក្នុងតូប ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស ឬសត្វទេ ។

ប្រតិបត្តិការធ្វើឡើងដោយកិច្ចការពារការឆ្លងរាលដាលកុំឲ្យបន្ដឆាបឆេះទៅតូបអ្នកដទៃ សមត្ថកិច្ចបាន ៖ ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ៣គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកសំរោងទង ១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ១គ្រឿង ប្រើប្រាស់ទឹកអស់ ៣រថយន្ដ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×