កែប ៖ ក្នុងពិធីបិទ “បុណ្យសមុទ្រលើកទី១០” នៅខេត្តកែប សម្តេចធិបតី បានថ្លែងថា ការផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា។សម្តេចធិបតី បានថ្លែងថា ការអភិវឌ្ឍន៍ខេត្តកែប គឺជាការផ្តល់ផលប្រយោជន៍ជូនដល់ពលរដ្ឋខេត្តកែប។ ផែនការមេដែលបានរៀបចំឡើង ដើម្បីថែរក្សាខេត្តមានសក្តានុពលទេសចរណ៍រយ:ពេលវែង មិនមែនដើម្បីរយៈពេលខ្លីនោះទេ។
នៅល្ងាចថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទ “បុណ្យសមុទ្រលើកទី១០” ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅក្រុងកែប ខេត្តកែប។
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-26-1024x682.jpg)
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត បណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ យុវជន សិល្បករ សិល្បការិនី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលសម្តេចបានអញ្ជើញចូលរួមពិធីបុណ្យសមុទ្រ ហើយអញ្ជើញទាំងបើក និងបិទ។ សម្តេចធិបតីបានអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិធីបុណ្យសមុទ្រនៅខេត្តកែប ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ សម្តេចបន្តថា ទោះបីពិភពលោកបច្ចុប្បន្នមិនអាចយកឈ្នះធម្មជាតិ តែធម្មជាតិក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជាបាននោះឡើយ។
![](https://cen.com.kh/wp-content/uploads/2023/12/407158549_949278013220653_5450687701512536260_n-1024x683.jpg)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ទៀតថា ក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ ការរៀបចំស្តង់ពិព័រណ៍រហូតដល់ទៅ៥០០ ដែលចំនួននេះបំបែកឯតទគ្គកម្មពិធីបុណ្យសមុទ្រនាពេលមុន។ សម្តេចបន្តថា ក្រោយការយកឈ្នះលើជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញហើយ។ វិស័យទេសចរណ៍ត្រូវគិតនៅគ្រប់ទីកន្លែង ហើយមិនត្រូវគិតតែអ្នកទេសចរក្រៅប្រទេសនោះទេ ត្រូវគិតពីអ្នកទេសចរក្នុងប្រទេសផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពេលជំងឺកូវីដ១៩ រាតត្បាត ធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនបានស្គាល់ដឹកដីខ្មែរនៅតាមតំបន់ឆ្ងាយៗ។ ផលិតផលវិស័យទេសចរណ៍ខុសពីវិស័យដទៃ ពោលផលិតផលវិស័យទេសចរណ៍ ផលិតក្នុងស្រុក ប្រើប្រាស់នៅក្នុងស្រុក។
សម្តេចបានដាក់ចេញគោលនយោបាយ ពង្រឹងខ្សែក្រវាត់បៃតង ពោលគឺបង្កើនសកម្មភាពផលិតផលិតផល ដើម្បីផ្គត់ផ្គង់នៅនឹងកន្លែងតំបន់ទេសចរណ៍។សម្តេចធិបតីបន្តថា ការដាំដុះ ការចិញ្ចឹម និងបង្កើតផលិតផលនានា សម្រាប់តំបន់ទេសចរណ៍ គឺជាចំណុចសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចខេត្ត និងមូលដ្ឋាន។
![](https://cen.com.kh/wp-content/uploads/2023/12/407163807_949277136554074_2348877690434396991_n-1024x683.jpg)
សម្តេចធិបតី បានថ្លែងថា ការផ្សព្វផ្សាយកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា។សម្តេចធិបតី បានថ្លែងថា ការអភិវឌ្ឍន៍ខេត្តកែប គឺជាការផ្តល់ផលប្រយោជន៍ជូនដល់ពលរដ្ឋខេត្តកែប។ ផែនការមេដែលបានរៀបចំឡើង ដើម្បីថែរក្សាខេត្តមានសក្តានុពលទេសចរណ៍រយ:ពេលវែង មិនមែនដើម្បីរយៈពេលខ្លីនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរទាំង៤ គឺមិនមែនដើម្បីប្រកួតប្រជែងរវាងខេត្ត និងខេត្តនោះទេ តែត្រូវឱ្យជួយទាញប្រយោជន៍គ្នាទៅវិញទៅមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាពទោះបីក្នុងតម្លៃណាក៏ដោយ ដើម្បីវិស័យទេសចរណ៍ បើគ្មានសន្តិភាព គ្មានឡើងការមកលេងខេត្តកែបនោះទេ។
![](https://cen.com.kh/wp-content/uploads/2023/12/407172463_949277916553996_3733209722265881429_n-1024x683.jpg)
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នារក្សាកិត្តិនាមឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោក និងសមជាតារារះនាទិសនិរតី។
សម្តេចក៏បានណែនាំអាជ្ញាធរពាក់ព័ន្ធរួមគ្នាគិតគូរតភ្ជាប់ផ្លូវគោក និងផ្លូវអាកាស ក្នុងប្រទេសដើម្បីជំរុញការតភ្ជាប់ដំណើរទេសចរណ៍ និងយកចិត្តទុកដាក់ដាក់ជំរុញកសិទេសចរណ៍។
សម្តេចធិបតីក៏បានណែនាំឱ្យរួមគ្នាយកចិត្តទុកដាក់លើសន្តិសុខនៅតំបន់ទេសចរណ៍ ដោយមិនត្រូវធ្វើឱ្យតំបន់ទេសចរណ៍ក្លាយទៅជាជម្រកគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍រួមគ្នាចូលរួមក្នុងចលនា ទីក្រុងស្អាត រមណីយស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ និងថែរក្សាអនាម័យបរិស្ថាន ឱ្យល្អស្អាត សក្ដិសមជាតារារះនាទិសនិរតី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-18-682x1024.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-19-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-21-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-23-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-24-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-25-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-26-1-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-20-27-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-14-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-15-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-16-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-17-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-18-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-19-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-20-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-21-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-22-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-50-23-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-59-14-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-59-18-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-59-19-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-59-20-2-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_19-59-20-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-42-39-1024x575.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-42-41-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-42-42-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-42-46-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-42-47-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-42-48-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-42-49-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-42-50-1024x576.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_20-43-04-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_21-06-22-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_21-06-24-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_21-06-26-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_21-06-28-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2023/12/photo_2023-12-03_21-06-38-1024x682.jpg)