Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីម្ខាងស្លាប់ និងម្ខាងទៀតរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀត បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈពេលដែលជិះម៉ូតូបញ្ច្រាសគ្នា ក្នុងល្បឿនលឿនបានបុកយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៣ខែធ្នូឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងចំណុចមុខផ្សារបឹងសាឡាងថ្មី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះហុងវណ្ណារិទ្ធ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរបើករថយន្ត រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ បានឃើញហេតុការណ៍ខាងលើប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះម្នាក់ បានជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1CI-2266 ជិះតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ពេលជិះមកដល់ចំណុចកើតហេតុទល់មុខផ្សារបឹងសាឡាងថ្មី បានបង្អង់ល្បឿនបត់ឆ្វេង ពេលនោះដែរស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១២ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1BI-4306 ជិះដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ពេលជិះមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុកម៉ូតូម៉ាកវ៉េវ ចំពីចំហៀងខាងស្តាំយ៉ាងពេញទំហឹងប៉ើងទៅចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសភាគីខាងម៉ូតូម៉ាកវ៉េវបានស្លាប់នៅកន្លែងភ្លាមៗ ចំណែកឯបុរសដែលជិះម៉ូតូឌ្រីមសង់វិញ បានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ក្រោយមកពលរដ្ឋជិតខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុតែម្ដង។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅ ខាងជំនាញចរាចរណ៍ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×