Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម​នៅ​ម៉ាឡេស៊ី នឹង​ដំណើរ​ការងារ​ហិរញ្ញវត្ថុ​ដំបូង​នៅ​កម្ពុជា

​ភ្នំពេញ​៖ ពាក់ព័ន្ធ​ជាមួយនឹង​មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម​នៅ​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ដំណើរ​ការងារ​ហិរញ្ញវត្ថុ​ដំបូង​នៅ​កម្ពុជា ត្រូវបាន​លោកស្រី កុប ម៉ា​រី​យ៉ះ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​បញ្ជាក់ថា តាមពិត នេះ​ជា​គម្រោង​ផ្តល់ប្រាក់ ឥណទាន​បែប​អង្គ​ការដែល​មិន​រកប្រាក់​ចំណូល ហើយ​គ្រឹះស្ថាន​នេះ ផ្តល់​អ​ទ្ធិ​ភាព​ដល់​អតិថិជន​ដែលជា​ស្ត្រី សំដៅលើ​ជនក្រីក្រ ដែល​ខ្វះខាត​ដើមទុន​ដើម្បី​ពង្រីក​មុខរបរ​ឲ្យ​កាន់តែ​ប្រសើរឡើង​។

​លោកស្រី រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​ថ្លែង​បញ្ជាក់ថា ភាគច្រើន​គឺជា​ប្រភេទ​អាជីវកម្ម​ខ្នាតតូច​តែប៉ុណ្ណោះ ដែល​គ្រឹះស្ថាន​មាន​គម្រោង​ផ្តល់ជូន ពី​៥០០​ដុល្លារ ដល់​១​ម៉ឺន​ដុល្លារ តែប៉ុណ្ណោះ​។ លក្ខណៈពិសេស​នៃ​ការផ្តល់​ឥណទាន​បែបនេះ គឺ​មិនត្រូវ​បានគិត​ការប្រាក់​នោះទេ តែ​ជំនួស​ដោយ​កម្រៃ​សេវាកម្ម​កម្រិត​ទាប​បំផុត​។

​លោកស្រី បន្ថែមថា និស្សិត​ស្ត្រី​ខ្មែរឥស្លាម​ចំនួន​១៦ នាក់ ដែល​បានបញ្ចប់​វគ្គប​ណ្តោះ​បណ្តាល​ហ្វឹកហាត់​ការងារ​ផ្នែក​មីក្រូ ហិរញ្ញវត្ថុ​បែប​ឥស្លាម​ដោយ​ជោគជ័យ នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​៤៩​ថ្ងៃ បាន​ត្រឡប់​មកដល់​មាតុប្រទេស​វិញ ដើម្បី ដំណើការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បែប​ឥស្លាម​ដំបូង​នៅ​កម្ពុជា​។ គ្រឹះស្ថាន​នេះ ផ្ដួចផ្ដើមឡើង​ដោយ​លោក អូស្មាន ហាស្សាន់ ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​មុ​ស្លិ​ម​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ។

​នៅឯ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ​២០១៧ លោកស្រី កុប ម៉ា​រី​យ៉ះ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង លោកស្រី ម៉ាន ណាវី បាន​អញ្ជើញ​ទទួល​ដំណើរ​មកដល់ ក៏បាន​ចូលរួម​អបអរ សាទរ​ចំពោះ​ប្អូនៗ ដែល​បានបញ្ចប់​ការសិក្សា​រយៈ ពេល​៤៩ ថ្ងៃ នៅ​ប្រទេស​ម៉ាឡេស៊ី ប្រកបដោយ​ជោគជ័យ ហើយ​ត្រឡប់មក​កម្ពុជា​វិញ​ដើម្បី​ចូលរួម​បំពេញការងារ​ក​ក្នុង គ្រឹះ ស្ថាន មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម​ដំបូង​គេ​នៅ​កម្ពុជា ជា​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម នៃ​ប្រទេស​ម៉ាឡេស៊ី​ដ៏​ធំ​មួយ​ដែលមាន​ឈ្មោះថា Amana Ikhtiar Microfinan ce ដែល​គ្រោង​នឹង​ដំណើរការ​នា​ដើមឆ្នាំ​២០១៨ ខាងមុខនេះ​។​

​តាម​ការបញ្ជាក់ ពី​លោក សុះ សេន ប្រធាន​គម្រោង របស់​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ដែលជា​ភាគី​ដៃគូ ម្ចាស់ផ្ទះ បាន​បង្ហើប​ឲ្យ​ដឹងថា​៖ តាម​ការគ្រោង គឺ​គ្រឹះ ស្ថាន​មួយ​នេះ នឹង​ចាម​ផ្តើម​ដំណើរការ​នៅ​កម្ពុជា ពី​ដើមឆ្នាំ​២០១៨​ទៅ ដោយ​សិក្ខាកាម​ទាំង​១៦​រូបនេះ គឺជា​បុគ្គលិក ស្ថាបនិក​ដំបូង​គេ​នឹងត្រូវ​ជ្រើស​ឲ្យ​បំពេញការងារ​ប្រចាំការ ហើយ​ពេលនេះ​ផងដែរ អ្នក​ទាំង​១៦​រូប​នឹង​ចាប់ផ្តើម ស្វែង រក​អតិថិជន​ជាក់ស្តែង​ជា​បណ្តើរៗ​។

​សូមបញ្ជាក់ថា​៖ Amana Ikhtiar Microfinance គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បែប​ឥស្លាម នៃ​ប្រទេស​ម៉ាឡេស៊ី​ដ៏​ធំ​មួយ បានចាប់ផ្តើម​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដោយនៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ បាន​ចុះហត្ថលេខា​លើ​អនុសារណៈ​នៃ​ការយោគយល់​(MOU) រវាង Aman aIkhtiar Microfinance ដឹកនាំ​ដោយ Dr.ZubirHar un ជាមួយ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ដឹកនាំ​ដោយ លោក អូស្មាន ហាស្សាន់ ផ្ទាល់​ដោយសារ​លោក មើ​ក​ឃើញ ពី​តម្រូវការ​ចំ​បាច់ របស់​បងប្អូន ប្រជាពលរដ្ឋ នាពេល​បច្ចុប្បន្ននេះ​ផងដែរ ៕ ដោយ​៖​កូ​ឡាប​

×