Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធខ្លី ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាជនជាតិចិន ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងចំរុះ នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន, ជនសង្ស័យ និងវត្ថុតាង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចមុខខុនដូបាលី៥ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចខុនដូបាលី៥ បន្ទប់លេខបេ៦ ជាន់ទី៣២ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ YU SHUANGJUN ភេទ ប្រុស ជនជាតិ ចិន មុខរបរ ចងការប្រាក់ ស្នាក់នៅខុនដូបាលី៥ បន្ទប់លេខបេ៦ ជាន់ទី៣២ ផ្លូវចៃកា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ រថយន្តម៉ាកJEEP WRANGLER ពណ៌ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ២BV-៩៥៣៣, អាវុធខ្លីម៉ាក BABY HI-CAPA 3.8 (ប្រើប្រាស់កម្លាំងហ្គាស់), បង់អាវុធចំនួន ០១ (សម្រាប់បញ្ជូនហ្គាស់), គ្រាប់ជ័រ ពណ៌ ស មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×