Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត សម្តែងការស្វាគមន៍ចំពោះ គណៈប្រតិភូនៃនាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស៊ុមលិត ដាវហ៊ុងស៊ុលិ ប្រធាននាយកដ្ឋាននគរបាលពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំខេត្តតាកែវ នៃទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ចំពោះ គណៈប្រតិភូនៃនាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ការងារនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ក៏បានលើកឡើង អំពីស្ថានភាពទូទៅ និងការងារពាក់ព័ន្ធមួយចំនួនរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីជាការចែករំលែក។

នាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី ស៊ុមលិត ដាវហ៊ុងស៊ុលិ ប្រធាននាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងប្រកបដោយភាពស្និទ្ធស្នាល។

លោកឧត្តមសេនីយ៍បានលើកឡើងសង្ខេប ស្តីពីស្ថានភាពទូទៅនៃការគ្រប់គ្រង ការចាត់ចែង និងបទពិសោធន៍ការងារទូទៅរបស់នាយកដ្ឋានពន្ធនាគារសំខាន់ៗរួមមាន៖ -កម្មវិធីអប់រំកែប្រែ -ជំនាញវិជ្ជាជីវៈ និងការប្រើប្រាស់កម្លាំងពលកម្ម ការផលិតដោះស្រាយជីវភាពដល់ជនជាប់ឃុំ -ការងារសន្តិសុខ -ទំនើបកម្មពន្ធនាគារ។

លោកឧត្តមសេនីយ៍ បានលើកជាសំណួរមកកាន់ភាគីកម្ពុជា ៖ – តើកម្មវិធីអប់រំកែប្រែដំណើរការយ៉ាងណា? – តើប្រព័ន្ធគ្រប់គ្រងសន្តិសុខដំណើរការយ៉ាងណា? – តើការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ទណ្ឌិតមានអ្វីខ្លះ? – តើការផ្តល់សេវាសុខភាពដំណើរការយ៉ាងណា?

ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៍ថា ៖ ផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុង អប់រំសីលធម៌ សាសនា បង្រៀនថ្នាក់អក្ខរកម្ម ថ្នាក់សមមូល អានសៀវភៅក្នុងបណ្ណាល័យ ឬខ្ចីសៀវភៅទៅអានក្នុងបន្ទប់ សហការជាមួយស្ថាប័នរដ្ឋ និងអង្គការដៃគូកម្មវិធីអប់រំកែប្រែ។ ដោយសារមន្ត្រីពន្ធនាគារមិនមែនជាកងកម្លាំងនគរបាល ប៉ុន្តែមន្រ្តីពន្ធនាគារជាមន្រ្តីពាក់កណ្តាលប្រដាប់អាវុធ ដូច្នេះកម្លាំងសន្តិសុខនៅបរិវេណខាងក្រៅពន្ធនាគារត្រូវបានបំពាក់អាវុធធន់ស្រាល(វែង/ខ្លី) ហើយផ្នែកខាងក្នុង មន្រ្តីប្រតិបត្តិត្រូវបានបំពាក់ដំបង។ លើសពីនោះទៀត យើងមានមន្រ្តីផ្នែកស៊ើបការណ៍អប់រំ និងផ្នែកអន្តរាគមន៍ប្រចាំការ ២៤/៧។ មានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូចជា ជួសជុលកុំព្យូទ័រ គ្រឿងអេឡិចត្រូនិច ជួសជុលម៉ូតូ ជួសជុលម៉ាស៊ីនត្រជាក់ កាត់ដេរ ដេរប៉ាក់…។ល។ ដែលស្របទៅតាមស្ថានភាពទីផ្សារការងារ។ យើងមានបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅគ្រប់ពន្ធនាគារ ដើម្បីតាមដានរាល់សកម្មភាពប្រចាំថ្ងៃ។

កន្លងមកភាគីកម្ពុជា និងភាគីឡាវក៏មានការដោះដូរទណ្ឌិតគ្នាទៅវិញទៅមក។
ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ប្រសើរឡើង។
លោក ឧត្តមសេនីយ៍ត្រី ស៊ុមលិត ដាវហ៊ុងស៊ុលិ ប្រធាននាយកដ្ឋានពន្ធនាគារ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូចំនួន ០៥រូប មកទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×