Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវមែន! គ្រាន់ចូលតែចូលទៅឆក់ត្រីក្នុងស្រះ ហ៊ានវាយសម្លាប់បុរសម្នាក់ រួចយកសាកសពទៅលាក់ទុកក្នុងគម្ពោតព្រៃ , សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាម យោបល់បញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាល ព្រហ្មទ័ណ្ឌ មានលោកស្រេង សុខា អភិបាល នៃគណ:អភិបាលស្រុកបាណន់ផង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូង ខខេត្តបាត់ដំបងនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង ១៤ និង០០ នាទីកម្លាំងនគរបាលការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់ដែលមា នលោករសេនីយ៍ឯក ផង់ សុភាព ជាស្នងការរងទទួលដឹកនាំ និងលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ លោកនាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធរួមគ្នាជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ដែលមានលោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការ ការ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ១បានចុះប្រតិបត្តិការស្រាវជ្រាវ នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បង្ក្រាបករណី ឃាតកម្ម (ប្រើដំបងនិងពូថៅ) មួយបានធ្វើការនាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន ចន្ត្រា ហៅ( ត្រា )ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិអូស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មកស្នាក់នៅធ្វើស្រែនៅចំ ណុចដំណាក់ ដង្កោ ភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុក។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី ៣ខែធ្នូ ឆ្នាំ ២០២៣ មានការភ្ញាក់ផ្អើលមួយដោយសារប្រទះឃើញសាកសពជនរងគ្រោះ ឈ្មោះ សួន ហ៉ីង ភេទប្រុសអាយុ ៤៣ឆ្នាំរស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ ០២ ស្រុកបាណន់ ខេត្តបាត់ដំបង ដេកស្លាប់នៅក្នុងគុម្ពោតព្រៃស្ថិត នៅវាលស្រែភូមិថ្មីឃុំកន្ទឺ០១ ស្រុកបាណន់ ខណៈខណៈដែលក្រុមគ្រួសារបស់ សពបានប្តឹងមកសម ត្ថកិច្ចនគរបាលស្រុកឱ្យជួយ ស្វែងរកត្បិតជនរងគ្រោះខាងលើ បានចេញពីផ្ទះថាទៅបូមទឹកដាក់ ស្រែតាំងពីយប់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២ ០២៣ ហើយបាត់ដំណឹងសូន្យឈឹងរហូតមក។ តាមលទ្ធផលនៃការពិនិត្យកន្លែងកើតហេតុនិងលើសាកសព សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយករណីឃាតកម្ម ទើបចាប់ផ្តើមធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ រហូតដល់ការ កំណត់អត្តសញ្ញាណជនដៃដល់និងឈានដល់ការឃាត់ខ្លួនតែម្តង ហើយដកហូតបាន៖១,ពូថៅ ចំនួន ០១ដើម២, ដំបង ចំនួន ០១ដើម៣,ពិលពាក់ក្បាល ចំនួន ០១ និងខោជើងវែងពណ៌ ខ្មៅ( ស្លៀក ពេល ធ្វើសកម្មភាព) ចំនួន ០១។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់រូបនេះបានឆ្លើយ សារភាពថា រូបគេពិតជាបានវាយ និងកាប់ជនរងគ្រោះឈ្មោះ សួន ហ៊ីង រហូតដល់ស្លាប់ នៅចំណុច កើតហេតុខាងលើ ហើយយកសាកសពទៅទម្លាក់ចោល នៅក្នុងគុម្ពោតព្រៃជិតនោះប្រាកដមែន កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ រីឯមូល ហេតុដែលនាំទៅដល់ការកាប់សម្លាប់បែបនេះ  គឺដោយសារខឹងជនរងគ្រោះតែងតែមកឆក់ត្រី នៅក្នុងប្រឡាយខាងក្រោយផ្ទះរបស់ខ្លួនកន្លងមក។ ពេលនេះនគរបាលស្រុក កំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សួង សាម

×