Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដឹកនាំ សូមប្រើប៊ិចឲ្យបានត្រឹមត្រូវ ព្រោះប៊ិចរបស់អ្នកដឹកនាំនាំមកនូវប្រយោជន៍ តែបើប្រើប្រាស់មិនត្រឹមត្រូវ ក៏វានាំមកនូវគ្រោះមហន្តរាយដែរ

ភ្នំពេញ៖ អំណាចគឺជាភ្លើង ប្រសិនបើយើងយកភ្លើងនេះទៅប្រើឲ្យខុសគោលដៅ នោះវានឹងបង្កើតអោយមានភាពមហន្តរាយ ។ បើយើងយកភ្លើងនេះទៅប្រើត្រឹមត្រូវចំគោលដៅ វានឹងធ្វើឲ្យមានភាពរីកចម្រើន និងប្រសើរឡើង។ កុំយកភ្លើង ទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើង អោយមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសធ្វើបទបង្ហាញអំពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ អង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញ ជូនសិក្ខាកាមជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ជំនាន់ទី៥ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលារាជធានីរាជធានីភ្នំពេញ ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ភាពជាអ្នកដឹកនាំ ជាធម្មជាតិរបស់មនុស្ស សត្វ ដែលមានរួចហើយ ពោលគឺចាប់ពី២នាក់ទៅ គឺតែងតែមានអ្នកដឹកនាំ ។ នារីជាអ្នកគ្រប់គ្រងគ្រួសារនិងភាពជាអ្នកដឹកនាំក្នុងគ្រួសាររួចស្រេចទៅហើយ គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ។ ចំណែកពាក្យថា នវានុវត្តន៍ មានន័យថា ជាការច្នៃប្រឌិតលើកិច្ចការងារអោយកាន់តែប្រសើរឡើង ពិសេសលើការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អនិងងាយស្រួលជាងមុន។

លោក កើត ឆែ បានបន្តទៀតថា ៖ បើយើងមានភាពជាអ្នកដឹកនាំ គឺយើងមានអំណាច តែសូមកុំយកអំណាចនេះទៅប្រើប្រាស់អោយខុសគោលដៅ ។ លោក បញ្ជាក់ថា អំណាចគឺជាភ្លើង សូមយកភ្លើងនេះទៅប្រើឲ្យចំគោលដៅ កុំទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើងនេះឲ្យមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។ អ្នកដឹកនាំ សូមប្រើប៊ិចឲ្យបានត្រឹមត្រូវ មុនប្រើប្រាស់ប៊ិចត្រូវគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះប៊ិចរបស់ អ្នកដឹកនាំនាំមកនៅប្រយោជន៍ តែបើប្រើប្រាស់មិនត្រឹមត្រូវ ក៏វានាំមកនូវគ្រោះមហន្តរាយដែរ។

លោក កើត ឆែ បានបន្តទៀតថា៖ ភាពជាអ្នកដឹកនាំ មិនអាចនិយាយថា ចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនោះទេ ត្រូវផ្សព្វផ្សាយ ឬបញ្ច្រៀបការយល់ដឹងទៅអោយពួកគាត់បានយល់និងដឹងឮ។ អំណាយដែលយើងបានមក គឺប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត ទើបយើងអាចអង្គុយធ្វើការងារបានរាល់ថ្ងៃ ។ តែបើពួកគាត់បោះឆ្នោះអោយអ្នកដឹកនាំមិនល្អ វានឹងធ្វើអោយប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម គឺយើងមិនមានឱកាសអង្គុយធ្វើការបានដែរ ។ដូច្នេះសូមអ្នកដឹកនាំទាំងអស់ បំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ថ្ងៃនេះ សិក្ខាកាមសិក្ខាកាមជាន់ខ្ពស់ទាំងអស់ នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍បានចុះទស្សនកិច្ចសិក្សាទៅកាន់ ស្ថាប័នចំនួន២ (ដែលក្នុងនោះសិក្ខាកាមចំនួន១០០នាក់ ធ្វើទស្សនកិច្ចសិក្សានៅក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងសិក្ខាកាមចំនួន៩៧នាក់ អញ្ជើញមកទស្សនកិច្ចនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋ បាលរាជធានីភ្នំពេញនេះ)។

សិក្ខាកាមជាន់ខ្ពស់ទាំងអស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍បានចុះទស្សនកិច្ចសិក្សាទៅកាន់ សិក្ខាកាមជាន់ខ្ពស់ទាំង៩៧នាក់ មានសមាសភាពក្នុងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន អភិបាលរងខេត្ត អភិបាលស្រុក អភិបាល ខណ្ឌ ផងដែរ។

លោកបន្តថា៖ការចុះទស្សនកិច្ចសិក្សានេះ គឺការភ្ជាប់ទ្រឹស្ដីដែលសិក្ខាកាមបានសិក្សា និងការពិនិត្យមើលការអនុវត្ត ការងារជាក់ស្ដែងក្នុងការផ្តល់សេវាដែលល្អប្រសើរក្នុងបណ្តាអង្គភាពរបស់រដ្ឋ សហគ្រាសសាធារណៈ ឬ អង្គ ភាពក្នុងវិស័យឯកជន។ ស្របជាមួយគោលដៅនៃវគ្គសិក្សាដែលចង់ឲ្យសិក្ខាកាមមានការយល់ដឹង ចេះបង្កើន សមត្ថភាពបំពេញការងារ និងក្លាយជាអ្នកដឹកនាំដែលអាចបំពេញការងារបាន (Knowing Doing and
Being) ។

លោកបន្តទៀតថា៖ ទស្សនកិច្ចសិក្សានៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញនេះនឹងផ្តល់ជូនដល់ សិក្ខាកាមទទួលបាននូវពិសោធន៍ ចំណេះដឹងនិងវិធីសាស្ត្រអនុវត្តការងារថ្មីៗ យល់ដឹងពីភាពជាអ្នកដឹកនាំក្នុង ការផ្តល់សេវាសាធារណៈ ឥរិយាបថរបស់មន្ត្រីក្នុងការបម្រើសេវាសាធារណៈ កិច្ចសហការគ្នាក្នុងការងារ និង ការដោះស្រាយបញ្ហានានានៅក្នុងការផ្តល់សេវា ក៍ដូចជាយល់ដឹងពីវិធីដោះស្រាយឆ្លើយតបទៅនិងបញ្ហាដែល កើតមាននៅក្នុងសា្ថប័ន និងអង្គភាពរបស់ខ្លួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×