Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា ចង់ទិញការកំណត់ដែនជាតិ ( kh ) នៅក្នុង ” ដូមេន ” (Domain.kh) ធ្វើតាមទូរស័ព្ទ និងបង់ប្រាក់តាម ABA បាន

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញព័ត៌មានឱ្យដឹងថា ការស្នើសុំចុះឈ្មោះកំណត់ដាក់ ដែនជាតិ .kh នៅក្នុង ” ដូមេន ” (Domain.kh) និងការទិញរាល់កិច្ចប្រតិបត្តិការផ្សេងៗរបស់ទូរគមនាគមន៍កម្ពុជា អាចធ្វើឡើងតាមរយៈ ABA Mobile បានប្រកបដោយភាពជឿជាក់ទាន់ពេលវេលា។

បើតាម ផេក facebook ផ្លូវការរបស់ក្រសួងប្រៃសណី និងទូរគមនាគមន៍ បានបញ្ជាក់ថា «កាន់តែងាយស្រួលហើយ !!! ឥឡូវនេះ លោកអ្នកអាចស្នើសុំចុះឈ្មោះ ដែនជាតិ .kh និងទិញតាមរយៈ ABA Mobile បានហើយ ដែលជាកិច្ចសហការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ក្នុងការលើកកម្ពស់អត្តសញ្ញាណ និងអត្ថិភាពនៃដែនជាតិនៅក្នុងប្រព័ន្ធអ៉ីនធឺណិត»។

ដូច្នេះការណ៍នេះ បានជួយសម្រួលពេលវេលា និងភាពរវល់របស់លោកអ្នក ឱ្យមកងាយស្រួល ធូរស្រាលក្នុងការទំនាក់ទំនងជាមួយទូរគមនាគមន៍ក្នុងការ ចុះឈ្មោះ ដែនជាតិ .kh និងទិញ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាទូរស័ព្ទ និងការបង់ប្រាក់តាមប្រព័ន្ធធនាគារ ABA Bank , ហើយលោកអ្នកអាចបង្ហាញផលិតផល ឬសេវាកម្មរបស់លោកអ្នកនៅលើអ៉ីនធើណេតយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទោកាន់និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈអាសយដ្ឋាន ផ្លូវលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×