Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​ភ្ញាក់ផ្អើ​ល! ក្រោយ​សឹក​ប្រើ​ជីវិត​ជា​គ្រហស្ថ​ឡើង​ម៉ា​ឆ្អែត អន្ទិត «ឡុង ចន្ថា» វិលត្រឡប់​ទៅ​សាងផ្នួស​ជាថ្មី នៅ​លើទឹក​ដី​កម្ពុជាក្រោម

spot_img

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញលោកអន្ទិត ឡុង ចន្ថា ជាអតីតព្រះសង្ឃមានវោហាសព្ទចាក់ទឹកមិនលិច ជាពិសេសទេសនាជេរបញ្ចោ និងចូលចិត្តនិយាយតែការពិតត្រង់ៗដ៏ល្បីឈ្មោះរូបនេះ បានវិលត្រឡប់មកសាងផ្នួសសារជាថ្មីម្ដងទៀតហើយ ស្ថិតនៅលើទឹកដីកម្ពុជាក្រោម ក្រោយពីបានលាចាកសិក្ខាបទទៅប្រើជីវិតជាគ្រហស្ថដើរហើរសោយសុខយ៉ាងសប្បាយ អស់រយៈពេលប៉ុន្មានឆ្នាំរួចមក។

ទាក់ទងដំណឹងដ៏ភ្ញាក់ផ្អើលនេះ យោងតាមប្រភពពីទំព័រហ្វេសប៊ុក «ជីវិតខ្មែរក្រោម» កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះសរសេររៀបរាប់នូវខ្លឹមសារបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ថ្ងៃនេះ លោកបង ឡុង ចន្ថា Long.chantha បានបួសជាបព្វជិតបន្តទៀតហើយ។ ព្រះអង្គបួសនៅវត្តធំ ស្រុកមាត់សមុទ្រ ខេត្តព្រះត្រពាំង ខ្មែរក្រោម ជូនពរលោកបងបួសជារៀងរហូត សង្ឃឹមថាលោកបួសសិក្សាតាមមាគ៌ាពុទ្ធោវាទ ដើម្បីជាប្រយោជន៍ក្នុងពុទ្ធសាសនា ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ ខ្មែរក្រោមមិនប្រកាន់រឿងបួស ២ ឬ៣ដងទេ សំខាន់គឺបួសហើយជួយអភិរក្សផ្សព្វផ្សាយសាសនាអក្សរសាស្ដ្រ វប្បធម៌ ប្រពៃណី អត្តសញ្ញាណខ្មែរឱ្យបានល្អរុងរឿង គឺខ្មែរក្រោមស្រឡាញ់នឹងឱ្យតម្លៃជានិច្ច មិនជាន់ពន្លិចគ្នាឯងឡើយ។ អ្នកណាក៏ធ្លាប់មានកំហុស និងមានអតីតកាលដែរសំខាន់គឺចេះកែខ្លួននោះទើបប្រពៃ។ សង្ឃឹមថា លោកបងនឹងធ្វើឱ្យខ្មែរគ្រប់កន្លែងស្គាល់ខ្មែរក្រោម កាន់តែច្បាស់ច្រើនទៀត»។

យ៉ាងណាមិញ ក្រោយពីទទួលជ្រាបនូវដំណឹងនៃការវិលមកសាងផ្នួសជាថ្មីរបស់លោកអន្ទិត ឡុង ចន្ថា រួចមក ឃើញថាមានមហាជនជាមួយចំនួនធំដែលជាហ្វេនៗ បានបង្ហាញពីការត្រេងអរជាខ្លាំង ដោយនាំគ្នាចូលទៅបញ្ចេញថា៖ «សាធុ សាធុ សាធុ ទីបំផុត លោកគ្រូបួសវិញហើយ, ជ្រះថ្លាណាស់គុណម្ចាស់ គាំទ្រលោកគ្រូ ១០០ភាគរយ, តែប៉ុននេះបានស្ដាប់លោកគ្រូសម្ដែងធម៌ទៀតហើយ»។ ទោះយ៉ាងណា ទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួនបានបង្ហាញការហួសចិត្តខ្លាំងបែបៗនេះថា៖ «ចប់បាត់បួសវិញហើយ? សឹកដើរលេងឆ្អែតបួសវិញ ស្រួលម្យ៉ាងដែរស្រុកខ្ញុំ, សឹករួចមួយរយៈដូចជាពិបាករកស៊ី ក៏វិលចូលមុខរបរចាស់ដូចជាស្រួលជាង សង្ឃឹមថា មិនទេសនាជេរយាយតានៅកម្ពុជាក្រោមចុះ,…»។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ព្រះភិក្ខុ ឡុង ចន្ថា គង់នៅវត្ត ភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បានប្រកាសសុំលាចាកសិក្ខាបទ ក្រោយពីផ្ទុះរឿងបែកធ្លាយនូវសារសំឡេងឆ្លងឆ្លើយគ្នា ដោយហ៊ានលួចប្រតិព័ទ្ធសង្សារគេ តាមរយៈឆាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×