Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លី ដៅសុង ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co.Ltd ដែលជា ក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co.Ltd ដែលជា ក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

សូមរំលឹកថា នាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រសៀលថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដឹកនាំដោយលោក Davis Li ប្រធានគ្រប់គ្រងទូទៅទទួលបន្ទុកកិច្ចការអន្តរជាតិចូលសម្ដែងការគួរសម និងពិភាក្សាការងារ។
អង្គជំនួបនេះត្រូវបានរៀបចំតបតាមការស្នើសុំរបស់ក្រុមហ៊ុនដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុនក៏បានថ្លែងការកោតសរសើរ លើការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំកន្លងមករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តពន្លឿនកិច្ចអភិវឌ្ឍន៍បន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសេនាធិការក្នុងកិច្ចការងារវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយមិត្តចិន។ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានរំលេចអំពីភាពស្អិតរមួត នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដែលបានបន្តរីកចម្រើនមិនឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×