Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ-ត់! យន្តហោះ​របើក​កញ្ចក់​នៅ​កម្ពស់ 10,000 ម៉ែត្រ អ្នក​បើក​ត្រូវ​ខ្យល់​ស្រូប​ចេញ​ពាក់កណ្តាល​ខ្លួន​ពី​កាប៊ីន សំណាង​កុំ​បាន​ខ្សែក្រវា​ត់ អាច​ជួយសង្គ្រោះ​ជីវិត​មនុស្ស ១២៨ នាក់

ក្នុងអំឡុងពេលហោះហើរពីទីក្រុង Chongqing ទៅកាន់ទីបេ (ប្រទេសចិន) យន្តហោះមួយគ្រឿងស្រាប់តែបានជួបប្រទះនឹងកញ្ចក់ខូចដ៏គ្រោះថ្នាក់។ ប៉ុន្តែ​អរគុណ​ចំពោះ​សកម្មភាព​ដ៏​ក្លាហាន និង​ភាពរហ័សរហួន​របស់​ប្រធាន​ក្រុមបើកបរ ដែលធ្វើឲ្យមនុស្ស​ទាំងអស់​បាន​រួច​ជីវិត។

ប្រធាន​ក្រុម​ជើង​ហោះហើរ​ដ៏​មាន​វាសនា​នោះ​គឺ​លោក Liu Jian Chang កើត​ក្នុង​ឆ្នាំ១៩៧២ នៅ​ទីក្រុង Chongqing ប្រទេស​ចិន ត្រូវបានដឹងថា បានយកឈ្នះលើការលំបាកក្នុងវ័យកុមារភាព ដោយគាត់បានប្រលងចូលសាលាយោធាដោយជោគជ័យ ហើយបានក្លាយជាអ្នកបើកបរយន្តហោះនៃកងទ័ពអាកាសចិន។ ដំណើរការនៃការហ្វឹកហ្វឺននៅក្នុងបរិយាកាសយោធាដ៏គ្រោះថ្នាក់ បានជួយឲ្យគាត់ប្រមូលបានបទពិសោធន៍ជាច្រើន ក្នុងការដោះស្រាយបញ្ហាយន្តហោះ។

Liu Jian chang បានចូលនិវត្តន៍ពីកងទ័ព ហើយបានចូលបម្រើការងារជាមួយក្រុមហ៊ុនអាកាសចរណ៍ Sichuan ។ គាត់បានក្លាយជាអ្នកបើកយន្តហោះដ៏សំខាន់ម្នាក់នៅលើផ្លូវពីទីក្រុង Chongqing ទៅ Lhasa ប្រទេសទីបេ។ ជើងហោះហើរនេះពិបាកខ្លាំងណាស់ ព្រោះវាឆ្លងកាត់ខ្ពង់រាបភ្នំខ្ពស់ និងដីរដុប។

នៅវេលាម៉ោង 6:27 នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ប្រធានក្រុម Liu Jian និងនាវិករបស់គាត់ បានចាប់ផ្តើមផ្លូវពីទីក្រុង Chongqing ទៅ Lhasa ដូចធម្មតាតាមជើងហោះហើរលេខ 3U8633 របស់ក្រុមហ៊ុន Sichuan Airlines ។ អាកាសធាតុ​ថ្ងៃ​នោះ​ល្អ​ណាស់ គ្មាន​ពពក ដូច្នេះ​នាវិក​បាន​ឡើង​ដល់​រយៈ​កម្ពស់ ១០,០០០ ម៉ែត្រ​យ៉ាង​លឿន។ សមាជិកនាវិកនៃជើងហោះហើរទាំងអស់គិតថា នេះគឺជាការហោះហើរដ៏រលូន ប៉ុន្តែត្រឹមតែ ៤០ នាទីបន្ទាប់ពីការហោះហើរ ស្ថានភាពដែលមិននឹកស្មានដល់បានកើតឡើង។

ខណៈពេលដែល Liu Jian កំពុងជជែកជាមួយសហអាកាសយានិក ស្រាប់តែមានស្នាមប្រេះមួយបានលេចចេញនៅលើកញ្ចក់មុខ ដែលធ្វើអោយ Liu Jian ភ្ញាក់ផ្អើល។ ភ្លាមៗនោះគាត់បានទាក់ទងមជ្ឈមណ្ឌលត្រួតពិនិត្យដីនៅ Chengdu ដើម្បីស្នើសុំការចុះចត។ ប៉ុន្តែភ្លាមៗនោះ ទ្វារកញ្ចក់បានបែកខ្ទេចខ្ទីភ្លាមៗ ខ្លួនរបស់សហអាកាសយានិកម្នាក់ទៀតរបស់គាត់ ពាក់កណ្តាលត្រូវបានស្រូបចេញតាមបង្អួច សំណាងល្អមានខ្សែក្រវ៉ាត់សុវត្ថិភាពទាក់ជាប់។

ភ្លាមៗនោះ ឧបករណ៍ប្រតិបត្តិការស្វ័យប្រវត្តិភាគច្រើនឈប់ដំណើរការ ដោយសារតែការបាត់បង់សម្ពាធនៅក្នុងកាប៊ីនយន្ដហោះ សីតុណ្ហភាពបានធ្លាក់ចុះដល់ដក 40°C។ តួយន្តហោះកំពុងញ័រជាបន្តបន្ទាប់ ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ប្រធានក្រុម Liu Jian បានសម្រេចចិត្តបញ្ជូនសញ្ញាអាសន្ន និងបង្វែរទិសដៅទៅកាន់អាកាសយានដ្ឋាន Song Luu – Chengdu ដែលមានចម្ងាយ ១៥០ គីឡូម៉ែត្រ។

នៅក្រោមខ្យល់បក់ខ្លាំង និងការធ្លាក់ចុះភ្លាមៗនៃសីតុណ្ហភាពកាប៊ីន ប្រតិបត្តិការទាំងអស់របស់អ្នកបើកយន្តហោះ គឺពិបាកខ្លាំងណាស់។ សំឡេង​ខ្លាំង​ធ្វើ​ឱ្យ​គេ​មិន​អាច​ឮ​សញ្ញា​ច្បាស់​ឡើយ ហើយ​តួ​យន្តហោះ​ក៏​ញ័រ ធ្វើ​ឱ្យ​គេ​មើល​មិន​ឃើញ​បន្ទះ​ឧបករណ៍​ច្បាស់​លាស់នោះទេ។ ក្នុងស្ថានភាពដ៏ស្មុគស្មាញទាំងនោះ នៅពេលដែលប្រព័ន្ធបើកបរស្វ័យប្រវត្តិលែងដំណើរការ លោក Liu Jian អាចប្រើតែជំនាញ និងបទពិសោធន៍របស់គាត់ដើម្បីដោះស្រាយ ហើយប្រសិនបើគាត់មិនប្រុងប្រយ័ត្ន សោកនាដកម្មនឹងកើតឡើង។

Liu Jian បានពឹងផ្អែកលើបទពិសោធន៍នៃការហោះហើរជាង ១០០ ដង នៅលើផ្លូវនេះ រួមជាមួយនឹងការតស៊ូរបស់អាកាសយានិករបស់កងទ័ពអាកាស ដើម្បីជម្លៀសស្ថានការណ៍នៅរយៈកម្ពស់ 9,800 ម៉ែត្រ។ បន្ទាប់ពីធ្លាក់កម្ពស់ពីរជាន់ យន្តហោះបានប្តូរទិសដៅដោយជោគជ័យទៅកាន់អាកាសយានដ្ឋាន Song Luu ដោយបានជួយសង្គ្រោះជីវិតអ្នកដំណើរ និងនាវិក សរុបចំនួន ១២៨ នាក់ នៅលើជើងហោះហើរ។

ក្រោយកើតហេតុ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) និងរដ្ឋាភិបាលខេត្តស៊ីឈួន បានរួមគ្នារៀបចំពិធីសរសើរ ដោយប្រគល់ងារជាប្រធានក្រុមវីរៈបុរសអាកាសចរណ៍ស៊ីវិលចិន និងរង្វាន់ ៥ លានយ័ន (ប្រហែល ៧០ ម៉ឺនដុល្លារ)។ លើស​ពី​នេះ លោក​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​កិត្តិយសជា «បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​ចិន ២០១៨» ផង​ដែរ។

អ្នកជំនាញសន្មត់ថា ការចុះចតដោយជោគជ័យគឺជាបទពិសោធន៍របស់ Liu Jian និងគុណសម្បត្តិផ្លូវចិត្តដ៏ល្អឥតខ្ចោះ ប៉ុន្តែតាមពិតទៅ យោងទៅតាមប្រធានក្រុមផ្ទាល់ រឿងនេះក៏មានធាតុផ្សំជាច្រើននៃសំណាងផងដែរ ដោយគាត់បាននិយាយថា៖ «នៅពេលនោះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់ ប្រសិនបើធ្វើខុសតែបន្តិចនឹងធ្វើឱ្យមនុស្សគ្រប់គ្នាមានបញ្ហា។ បន្ទាប់​មក ក្រុម​ស៊ើបអង្កេត​បាន​ក្លែង​ធ្វើ​ឧបទ្ទវហេតុ​នេះ​ចំនួន ១០ ដង ហើយ​ស្ទើរតែ​ទាំងអស់ ​គឺ​​គ្មាន​លទ្ធភាព​រស់រាន​មានជីវិត​ឡើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×