Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងសហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា រៀបចំកិច្ចពិភាក្សាតុមូលមួយ ស្តីពី «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ»

spot_img

ភ្នំពេញ ៖ ដើម្បីអបអរសាទរទិវា សិទ្ធិ មនុស្សអន្តរជាតិ ១០ ធ្នូ ២០២៣ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះបានរៀបចំកិច្ចពិភាក្សាតុមូលមួយ ស្តីពី «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» នៅអគារ Diamond Business Center (កោះពេជ្រ) ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានមកពីជិត ៥០ស្ថាប័ន ដែលមានអ្នកសារព័ត៌មានជាង ៧០នាក់។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមអរគុណចំពោះអ្នកសម្របសម្រួលនិងវាគ្មិនពិសេសរបស់យើងរួមមាន៖

  • ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានធ្វើបទបង្ហាញលើប្រធានបទ «សេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា»
  • ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានធ្វើបទបង្ហាញស្តីពី «សេរីភាពបញ្ចេញមតិតាមច្បាប់អន្តរជាតិ»។
  • លោក Mr. Pierre Gillette អតីតអ្នកកាសែតបារាំងដែលបានធ្វើបទបង្ហាញស្តីពី «សេរីភាពបញ្ចេញមតិនៅប្រទេសបារាំងនិងនៅអឺរ៉ុប»។
  • លោកបណ្ឌិត Digby James WREN អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីនិងបទបង្ហាញស្តីពី «សេរីភាពបញ្ចេញមតិនៅប្រទេសអូស្ត្រាលី និងប្រទេសអភិវឌ្ឍនានា» និង
  • លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលបានធ្វើការសម្របសម្រួល កិច្ចពិភាក្សាតុមូលនេះ។

ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ថា តើ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» មានទំនាក់ទំនងគ្នាយ៉ាងណានោះ សូមរង់ចាំទស្សនានូវខ្សែវីដេអូនៃកិច្ចពិភាក្សាទាំងមូល ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងផ្សព្វផ្សាយនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះ។

បន្ថែមលើកិច្ចពិភាក្សាតុមូលខាងលើ សូមរង់ចាំអាននូវបទអន្តរាគមន៍របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើប្រធានបទចំនួនពីរ រួមមាន “សិទ្ធិជាមូលដ្ឋាននៅកម្ពុជា” និង “សេរីភាពបញ្ចេញមតិនិងការទទួលខុសត្រូវ”។

កិច្ចពិភាក្សាខាងលើនេះក៏មានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានជាង៨០នាក់ មកពី៤៦ស្ថាប័ន។ គោលបំណងនៃកិច្ចពិភាក្សាខាងលើនេះ កឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការបង្កើនការទទួលខុសត្រូវ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកសាងសង្គមមួយដែលមានលក្ខណៈស៊ីវីល័យ និងសុខដុមរមនា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×