Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ ឆ្នាំ២០២៤ ចំនួន១៨.៨៣២ រូប

spot_img

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបញ្ជាក់ថា ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ (ឆ្នាំ២០២៤) ចំនួន១៨.៨៣២ រូប។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ នៅថៃ្ងព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក.ជ.ប.ព. ។

របាយការណ៍របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបញ្ជាក់ថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ និងផែនការទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ នៅខែមករា ឆ្នាំ២០២៤។ មន្ត្រីចំនួន ៤១៨ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ៣៥៦នាក់ និងមន្ត្រី ៦២នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ (ឆ្នាំ២០២៤) ចំនួន១៨.៨៣២ រូប។ ការងារពាក្យប្ដឹង អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៤៦ ពាក្យប្ដឹង។

អ.ប.ព. បានផ្សព្វផ្សាយ និងបង្រៀនច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំនួន ០៥ មេរៀន ជូនដល់កម្មសិក្សាការីសុក្រឹតការវិជ្ជាជីវៈមេធាវី ជំនាន់ទី១៩ ចំនួន ០៤លើក ដោយមានសិក្ខាកាម ចូលរួមលើកទី១ ចំនួន ១២០រូប -លើកទី២ ចំនួន៨៥រូប -លើកទី៣ ចំនួន ៧៨រូប និងលើកទី៤ ចំនួន ៨៥ រូប។ បន្ថែមពីនេះ អ.ប.ព. ក៏បានផ្សព្វផ្សាយ និងបង្រៀនច្បាប់ស្តីពីការប្រឆាំងអំពើពុក រលួយ និងក្រមសីលធម៌ ចំនួន ០៦ មេរៀន (1- សញ្ញាណនៃអំពើពុករលួយ 2- ការប្រឆាំងអំពើពុក រលួយនៅកម្ពុជា 3- បទល្មើសពុករលួយ និងទោស 4 នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ 5- កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ និង6- ក្រមសីលធម៌ ជូនដល់កម្ម សិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល (វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ចំនួន០៣ក្រុម និងវគ្គវិក្រឹត្យការ មន្ត្រីមធ្យម ចំនួន០៣ក្រុម)។

អ.ប.ព. បានចុះផ្សព្វផ្សាយដើម្បីអបអរសាទរទិវាជាតិ-អន្ដរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២៣នេះ នៅវិទ្យាល័យ-អនុវិទ្យាល័យ-សាលាអន្តរជាតិ-ផ្សារ-ផ្លូវសាធារណៈ និងក្រុមហ៊ុន ចំនួន ១៤៨ គោលដៅ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តចំនួន០៧ខេត្ត (ព្រះសីហនុ- កំពង់ចាម-កំពង់ឆ្នាំង-សៀមរាប-កំពត-ព្រៃវែង និងមណ្ឌលគីរី ដោយមានមន្ត្រីរាជការ លោកគូ អ្នកគ្រូ -សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមជាង ១៣.៨០០នាក់។

អ.ប.ព. បានសហការជាមួយផលិតកម្មសាន់ដេ រៀបចំកម្មវិធីប្រគុំតន្ត្រីអបអរសាទរទិវាជាតិ- អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីធ្លាមុខសាល មហោស្រពកោះពេជ្រ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការតាមក្រសួង- សា្ថប័ន – សិស្ស-និស្សិត និងប្រជាពលរដ្ឋ។

អ.ប.ព. បានចាត់តាំងមន្ត្រី អ.ប.ព. រាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. ចំនួន ២៩៧រូប និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣.០៤០រូប សម្រាប់សង្កេតការណ៍លើដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដើម្បីទប់ស្កាត់បាតុភាពមិន ប្រក្រតីនានា រាប់ទាំងបាតុភាពនៃអំពើពុករលួយ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ នេះ មានបេក្ខជនប្រឡងចំនួន ១៣៧.៤១២ នាក់ ដោយបែងចែកជា ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ នៅទូទាំងប្រទេស។ អ.ប.ព. សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ដំណើរការនៃការប្រឡងនេះ គឺបានដំណើការដោយតម្លាភាព យុត្តិធម៌សង្គម និងលទ្ធផលទទួល យកបាន តាមស្មារតី អ្នកចេះ គឺជាប់។

អ.ប.ព. បានចូលរួមសង្កេតការណ៍ និងវាស់វែងសាឡង់ដឹកខ្សាច់ នៅខេត្តកណ្តាល និងខេត្ត ព្រៃវែង។ ក្រៅពីនេះ អ.ប.ព. បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ១៨ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ០៦ អង្គភាព និង បានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួន ទៀត តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។

អ.ប.ព. បានទទួលការបណ្តុះបណ្តាលដែលរៀបចំដោយក្រសួងមុខងារសាធារណៈ និង សាលាភូមិន្ទរដ្ឋបាល ចំនួន ០២ វគ្គ រួមមាន៖ 1- វគ្គបណ្តុះបណ្តាលមន្រ្តីខុទ្ទកាល័យ នៃក្រសួង-ស្ថាប័ន និង2-វគ្គបណ្តុះបណ្តាល ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង់ នៃក្រសួង-ស្ថាប័ន។ ជាមួយគ្នានេះដែរ អ.ប.ព. បានទទួលការបណ្ដុះបណ្ដាលពីក្រៅប្រទេសចំនួន ២វគ្គ រួមមាន៖ 1- វគ្គបណ្តុះបណ្តាលស្តីពី “ការ ឆ្លើយតបយុត្តិធម៌ព្រហ្មទណ្ឌពាក់ព័ន្ធនឹងអំពើពុករលួយ ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និង2- វគ្គបណ្តុះបណ្តាលស្តីពី “ការប្រឆាំងអំពើពុករលួយសម្រាប់ដៃគូគំនិតផ្ដួចផ្ដើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលរៀបចំឡើងដោយ បណ្ឌិត្យសភាត្រូតពិនិត្យវិន័យ និងអធិការកិច្ច នៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈអនឡាញ។ 6- អំពីករណីរួមពាក់ព័ន្ធនឹងវិស័យមួយចំនួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

spot_img
×