Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ៣នាក់ ជាមុខសញ្ញាឆក់កាបូប នៅខណ្ឌបឹងកេងកង

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣​ វេលាម៉ោង​២២៖១៥នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​លេខ៥៧ កែងផ្លូវលេខ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ ក៏ប្រទះឃើញជនសង្ស័យ​​ ជិះម៉ូតូចំនួន៣គ្រឿងមានគ្នា ចំនួន៥នាក់ បានធ្វើសកម្មភាព​ឆក់​កាបូបស្ពាយពីនារីរងគ្រោះ (ជាជនជាតិចិន) ដែលកំពុងដើរតែមិនបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វើការប្រដេញ និង​ឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចផ្លូវលំ​ ​ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងនោះរួមមាន៖ ១៖ ​ឈ្មោះ​ អឿន​ ប្រុសបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ​ ផ្លូវលំ​ ក្នុងសង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បិទគូទ)។ ២៖ ​ឈ្មោះ​ ជា​ រតនៈពិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំ​ ផ្លូវ​មិនចាំ សង្កាត់ដង្កោ ខណ្ឌដង្កោ​រាជធានីភ្នំពេញ (បិទគូទ)។ ៣៖ ​ឈ្មោះ​ លុន​ មុយមាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ​មិនចាំ សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ(បិទគូទ)។ រីឯជនដៃដល់ទាំង២នាក់ បានផ្តួលម៉ូតូរត់គេចខ្លួនបាត់នៅមុខវត្តបឹងជើងឯក។

សម្ភារដកហូត៖ ១៖ ម៉ូតូស៊ុយស៊ូគី​ និច ពណ៌ស ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1IW-3302 (របស់ជនសង្ស័យ) ២៖ ម៉ូតូហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1JJ-7405 (របស់ជនសង្ស័យ) ៣៖ ម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 1JN-9081(របស់ជនសង្ស័យ)។
បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×