ជឿថាមានគ្រួសារជាច្រើនចូលចិត្តទិញដបទឹកសុទ្ធទទួលទាន ព្រោះតែជឿជាក់លើភាពស្អាត។ តែទោះជាយ៉ាងណា នៅពេលដែលឃើញដំណើរការផលិតទឹកសុទ្ធ គ្មានម៉ាស៊ីន ខណៈបុគ្គលិកស្រីម្នាក់ប្រើដៃទទេចាក់បំពេញដបបែបនេះ ធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនស្ទើតែមិនគួរឲ្យជឿនឹងភ្នែក។
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ 2023 ទំព័រដ៏ល្បី RedSkullxxx បានបង្ហោះឃ្លីបបង្ហាញទិដ្ឋភាពនៅក្នុងរោងចក្រផលិតទឹកដបម៉ាកល្បីមួយនៅក្នុងប្រទេសថៃ ដែលគេបានរកឃើញថា មានកម្មការិនីតែម្នាក់គត់កំពុងច្រកទឹកបំពេញដប ដោយប្រើដៃទទេពុំមែនចង្កាក់ផលិតកម្មម៉ាស៊ីននោះទេ ដោយនាងបានប្រើដបទទេដើម្បីចាក់ទឹកដែលហូរចេញពីចំណុចដែលសម្គាល់ថាជាច្រកចេញផលិតផល។
លើសពីនេះ គឺបន្ទាប់ដបទឹកពេញ កម្មការិនីរូបនោះបានប្រើដៃបិទគំរប ហើយបោះដបដាក់ក្នុងគំនរ ដើម្បីរង់ចាំវេចខ្ចប់។ ប៉ុន្តែចំណុចគួរកត់សម្គាល់គឺការបិទគម្របដបទឹកនេះ គឺខុសពីវិធីធម្មតាដែលពេលបើកដបថ្មី អ្នកត្រូវប្រើកម្លាំងបង្វិលសរសៃផ្លាស្ទិចដាច់ពីគ្នា។
ត្រង់ចំណុចនេះ ទំព័រ RedSkullxxx បានភ្ជាប់ចំណងជើងថា៖ «សង្ឃឹមថា វានឹងមិនត្រូវបានបំពេញ និងវេចខ្ចប់សម្រាប់លក់ទៅចុះ តើសុខភាពអ្នកប្រើប្រាស់សាធារណៈនឹងទៅជាយ៉ាងណា? ចប់ហើយ!»។
យ៉ាងណាមិញ ក្រោយត្រូវបានផ្សព្វផ្សាយ វីដេអូឃ្លីបនេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់ទឹកដបជាខ្លាំង។ ក្នុងនោះ មតិអ្នកលេងបណ្តាញសង្គមម្នាក់ បានលើកឡើងទាំងហួសចិត្តថា៖ «ខ្ញុំគិតថារោងចក្រគួរតែមានស្តង់ដារអនាម័យខ្ពស់ជាងនេះ សូមស្នើដល់ស្ថាប័នពាក់ព័ន្ធចុះស៊ើបអង្កេតបន្ទាន់ ព្រោះបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់តែម្តង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង