Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យជាករណីឃាតកម្ម យុវតីវ័យម្នាក់សម្លាប់ នៅក្នុងបន្ទប់ជួល

spot_img

ភ្នំពេញ ៖ សង្ស័យភ្លើងប្រច័ណ្ឌយុវតីម្នាក់ ត្រូវជនសង្ស័យដែលត្រូវជាសង្សារចាប់ចង.កសម្លាប់ខ្លួនហើយ ចាក់សោបន្ទប់ពីខាងក្រៅ លុះធុំក្លិនស្អុយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយផ្សារវិញមិង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ ស៊ិម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរកម្មកររោចក្រ ស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រកាណាឌីយ៉ាមានស្រុកកំណើត នៅភូមិ សំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
បើយោងតាមស្ត្រីដែលត្រូវជាម្តាយយុវតីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់បានបាត់ពីបន្ទប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ អត់ឃើញទៅធ្វើការនោះទេ ទើបរូបគាត់ជាម្តាយមានការព្រួយបារម្ភ ដើរស្វែងរកកូនស្រីរបស់គាត់គ្រប់ទិសទី តែរកមិនឃើញ ហើយឆាតនិងតេទូរស័ព្ទចូល តែគ្មានអ្នកទទួលឆ្លើយតបនោះទេ។
លុះនៅរសៀលថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៣ ទើបមានការភ្ញាក់ផ្អើលថា មានក្លិនស្អុយសង្ស័យជាករណីឃាតកម្ម ។

ប្រភព័ព៌ត័មានដដែលបានបន្តទៀតថា យុវតីរងគ្រោះខាងលើមានទំនាក់ទំនងស្នេហា ជាមួយម្ចាស់បន្ទប់ ដែលត្រូវជាឃាតករវ័យប្រហែលជាង២០ឆ្នាំ បានល្បួងនាងក្រមុំមកបន្ទប់ជួលរបស់ខ្លួនហើយចងក សម្លាប់នារីជាសង្សារ រួចចាក់សោទ្វាពីខាងក្រៅរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សាកសពយុវតីរងគ្រោះខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យនិងប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
ចំណែកជនសង្ស័យដែលត្រូវជាឃាតករ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន ចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សួង សាម

spot_img
×