សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិឋានថ្មី តំបន់រុនតាឯក និងពាក់ស្នែងសរុបជិត៣ពាន់នាក់ នាព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលពិធី សំណេះ សំណាលធ្វើឡើង នៅភូមិធម្មជាតិរុនតាឯក នៃខេត្តសៀមរាប។

សូមបញ្ជាក់ថា ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋ ដែល ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក មានចំនួន ៥,៨៦៥គ្រួសារ និងតំបន់ពាក់ស្នែងចំនួន ៤,០៣២គ្រួសារ។
ការរៀបចំផ្លាស់ទីលំនៅប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុតក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា សាកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

























