ម្ចាស់ពពែរងគ្រោះ បានដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងបុរស ៨ នាក់ ដែលបានរំលោភបូកពពែមានគភ៌របស់គាត់ ដែលក្រោយមកបានស្លាប់ដោយសាររងរបួសពីហេតុការណ៍នេះ ។
យោងតាម The New Indian Express នោះសកម្មភាពដ៏ហួសចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ហើយជនសង្ស័យ៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណហើយ ខណៈ ៥ នាក់ទៀត នៅតែពុំទាន់ស្គាល់នៅឡើយ ។ ពួកគេទាំងអស់ បច្ចុប្បន្ន កំពុងរត់គេចខ្លួនពីការតាមប្រមាញ់របស់ប៉ូលីស ។
ម្ចាស់ពពែរងគ្រោះ លោក Aslu បាននិយាយថា៖ «ពួកគេបានយកពពែរបស់ខ្ញុំ ទៅកាន់ផ្ទះចាស់មួយនៅពេលល្ងាច ។ ម្នាក់ក្នុងចំណោមពួកគេមានជំងឺផ្លូវចិត្ត ។ នៅពេលខ្ញុំប្រាប់ពួកគេថា ខ្ញុំនឹងប្តឹងប្រឆាំងពួកគេៗ បានប្រាប់មកខ្ញុំវិញថា ខ្ញុំអាចធ្វើអ្វីតាមដែលខ្ញុំចង់ធ្វើចុះ ប៉ុន្តែ ពួកគេនឹងនៅតែបន្តធ្វើរឿងនេះ ។ ពួកគេពុំភ័យខ្លាចនឹងការទទួលទោសទេ ខណៈពួកគេបានអះអាងថាមានខ្សែអ្នកធំទៀតផង» ។
គាត់បានពន្យល់ថា៖ «ពួកគេបានព្យាយាមរំលោភពពែរបស់ខ្ញុំនៅក្នុងទីធ្លា ។ នៅពេលខ្ញុំប្រកាសដំណឹងនេះ ពួកអ្នកភូមិបាននាំគ្នាមកចាប់ពួកគេ ហើយវាយដុំពួកគេ ។ ដោយសារតែកំហឹង ពួកគេបានវិលត្រឡប់មកវិញ ៨ ម៉ោងក្រោយ ហើយនាំយកពពែរបស់ខ្ញុំ និងរំលោភវាទៀត» ។
ប៉ូលីសបានបញ្ជូនសាកសពពពែដើម្បីពិនិត្យ ហើយផ្ទះរបស់ជនសង្ស័យទាំងនោះត្រូវបានឡោមព័ទ្ធ ។ ប៉ូលីសបានចោទប្រកាន់ពួកគេក្នុងមាត្រា ៣៧៧ (ការរួមភេទដោយខុសធម្មតា) និងមាត្រា ៤២៩ (បង្កអន្តរាយដោយការសម្លាប់ ឬ ធ្វើឲ្យសត្វពិការ) នៃក្រមព្រហ្មទណ្ឌឥណ្ឌា ហើយក៏ស្ថិតក្រោមច្បាប់ការពារទង្វើឃោរឃៅចំពោះសត្វឆ្នាំ១៩៦០ ផងដែរ ៕ ឧត្តម (Worldofbuzz)