Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ពេលឃើញរោងចក្រ​ផលិត​គ្រឿងសម្អាង​ខុសច្បា​ប់ ​មាន​កណ្តុរ​ងា.ប់​ក្នុង​ធុង​ឡេ ពិសេស​កម្មករ​អង្គុយ​កូរ​លើ​ឥដ្ឋ​គ្មាន​អនា​ម័យ​សោះ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីប៉ូលិស PCT5 រួមជាមួយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានចុះឆែកឆេរផ្ទះមួយនៅសង្កាត់ Chomthong នៃទីក្រុងបាងកក បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​មក​ថា ផ្ទះមួយ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​រោងចក្រ​ផលិត​គ្រឿងសម្អាង​ខុស​ច្បាប់​ដែល​មិន​ត្រូវ​តាម​ស្តង់ដារ FDA ហើយ​កម្មករ​បាន​ប្រើ​វែក​កូរឡេនៅលើ​ឥដ្ឋ ដែលខុសពីរូបភាពផ្សាយពាណិជ្ជកម្មតែម្តង។

មន្រ្តី PCT5 បានឲ្យដឹងថា រោងចក្រនោះជាផ្ទះ២ជាន់ មិនមានប្រព័ន្ធការពារសុវត្ថិភាពអ្វីទាំងអស់។ ពេល​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​បុគ្គលិក​ជាច្រើន​នាក់ ​កំពុង​អង្គុយ​ចាក់​ផលិតផល​ចូល​ក្នុង​ប៊ីដុង និងមិន​បាន​ពាក់​ឧបករណ៍​ការពារ​ណា​មួយ កូរ​ជាមួយ​ឡេ​នៅ​លើ​ឥដ្ឋ ដែលប្រឡាក់ប្រឡូក​ខ្លាំង ផ្ទុយ​ពី​រូបភាព​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ខណៈដែលកម្មករស្តង់ដារ​ស្លៀក​ឯកសណ្ឋាន​ពណ៌​ស និង​មួក ព្រមទាំងស្រោមដៃកៅស៊ូការពារការចម្លងរោគ។

លើសពីនេះ ធុងកូរឡេមួយចំនួនក៏ត្រូវបានគេរកឃើញមានសត្វកណ្តុរងាប់ និងខ្លះទៀត​ត្រូវ​បាន​គេ​រក​ឃើញ​ខ្ចប់​ក្នុង​ប្រអប់​ត្រៀម​សម្រាប់​ចែកចាយ។ ដូច្នេះ​ហើយ អាជ្ញាធរសម្រេចធ្វើការ​​រឹបអូស ដែលរួមមានដូចជា៖ ១. ធុង​លាយ​នឹង​ផលិតផល​ខុសច្បាប់​ចំនួន ១១, ធុង​សម្រាប់​វេចខ្ចប់ចំនួន ២. ឧបករណ៍ផលិតដូចជា វែក, ផើង, ឆ្នាំងខ្ទះ និងធាតុផ្សំជាច្រើនទៀត ៣. ផលិតផលឡេម៉ាស្សាជើង ៨៣ ប៊ីដុង ៤. ដបទឹកអប់ និងជែលផ្កាឈូកខុសច្បាប់ចំនួន 580 ដប (ផលិតក្នុងផ្ទះ) ៥. ផលិតផលសម្រាប់ងូតទឹក 73 ប៊ីឡុង ៧. ផលិតផលទឹកអប់ 2,976 ដុំ។

ជន​ជាប់ចោទ​ឈ្មោះ ធី ធី​វ៉ាត អាយុ​ ៦៣ ​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទជា​អ្នក​ផលិត​គ្រឿង​សម្អាង​ក្លែងក្លាយ ផលិត​មិន​តាម​ការ​កំណត់​ ហើយ​គ្មាន​ស្លាក​ភាសា​ថៃទៀតផង។ ​ក្នុង​ការ​ចាប់​ខ្លួន​លោក ធីធីវ៉ាត់ បាន​សារភាព​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​អស់។

យ៉ាងណាមិញ ចំពោះ​ប្រភព​នៃ​ការ​ចាប់​ខ្លួន​នេះ គឺ​មក​ពី​ស្ត្រី​រង​គ្រោះ​ម្នាក់ ដែលបានសុំ​ជំនួយ​ពី​ទំព័រ​ល្បី​មួយ ​បន្ទាប់​ពី​ធ្វើ​ការ​នៅ​រោងចក្រ ​ហើយ​ត្រូវ​ទឹក​ក្តៅ​ឧណ្ណ​ៗ ​បណ្តាល​ឲ្យ​មាន​ស្នាម​របួស​ពេញ​ខ្លួន។ ប៉ុន្តែ​បាន​ទទួល​ប្រាក់​សំណង​ត្រឹម​តែ ១ ពាន់​បាត​ពី​និយោជក ហើយ​សុំ​ដាក់​លិខិត​លាលែង។ បច្ចុប្បន្ន​នាង​នៅ​តែ​មិន​អាច​រស់​នៅ​បាន​ធម្មតាបាន​ទេ រួម​ទាំង​ការ​មាន​កូន​អាយុ​២​ខែ​ដែល​ត្រូវ​ចិញ្ចឹម​ក៏​លំបាក​ខ្លាំងផង​ដែរ ទើប​ឈាន​ដល់​ការ​តាម​រក​រោងចក្រនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×