អ្នកកំពុងភ័យខ្លាចថាខ្លួនផឹកកាហ្វេច្រើនពេកក្នុង១ថ្ងៃ ? កុំបារម្ភទៀត ព្រោះការស្រាវជ្រាវមួយអូសបន្លាយ១ទសវត្សរ៍ លើមនុស្ស ៥០០.០០០ នាក់ បានបង្ហាញថា អ្នកផឹកកាហ្វេច្រើនក្នុង១ថ្ងៃ អាយុវែងជាងប្រៀបនឹងអ្នកមិនផឹក ។
ផ្ទុយស្រឡះនឹងទស្សនៈបច្ចុប្បន្ន ការស្រាវជ្រាវខាងលើបានបង្ហាញថា មានទំនាក់ទំនងមួយរវាងទម្លាប់ផឹកកាហ្វេ និងអាយុរបស់មនុស្ស ។
ការស្រាវជ្រាវថ្មីៗនេះ ត្រូវបានអនុវត្តន៍ផ្អែកលើទិន្នន័យប្រមែប្រមូលពីជនជាតិអង់គ្លេស ៤៩៨.១៣៤ នាក់ ផ្តល់ដោយធនាគារទិន្នន័យជីវសាស្ត្រអង់គ្លេស (UK Bioband) ។ ពួកអ្នកវិទ្យាសាស្ត្របានផ្អែកលើនេះ ដើម្បីពិនិត្យមើលទំនាក់ទំនងរវាងទម្លាប់ផឹកកាហ្វេជាមួយនឹងអាយុមនុស្សក្នុង ១០ ឆ្នាំ កន្លងទៅ ។
លទ្ធផលបង្ហាញថា អ្នកមានទម្លាប់ផឹកកាហ្វេច្រើនមានអាយុវែងជាងអ្នកមិនផឹក ។ មិនតែប៉ុណ្ណោះ អ្នកផឹក ៨ កែវ ក្នុង១ថ្ងៃ មានអត្រាស្លាប់តិជាង ១០ ទៅ ១៥% ប្រៀបនឹងអ្នកតមកាហ្វេទាំងស្រុង ។
ប៉ុន្តែ ពួកអ្នកស្រាវជ្រាវក៏មិនទាត់ចោលលទ្ធភាពដែលថាលទ្ធផលស្រាវជ្រាវអាចខុសតិចតួចដោយកក្តាសត្យានុម័ត ។ ឧទាហរណ៍ ការស្រាវជ្រាវមិនបានគិតដល់ភាពខុសប្លែកអំពីភាពមានក្រ, កម្រិតអប់រំ, គុណភាពកាហ្វេ, របបអាហារ, ស្ថានភាពសុខភាព… របស់មនុស្សម្នាក់ ។
តែទោះយ៉ាងណា ពួកអ្នកជំនាញការសុខភាព ក៏បានទូន្មានថា ក្នុង១ថ្ងៃមនុស្សម្នាក់គួរទទួលទានកាហ្វេអតិបរមា ប្រមាណ ៤០០ mg ប៉ុណ្ណោះ (ប្រហាក់ប្រហែល ៤ កែវ) ៕
លីសា