Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញរថយន្តរំកិលទៅមុខគ្មានអ្នកបើកបរ ខំយក «ទ្រនាប់ជើង» កល់ផង ក៏នៅទប់មិនឈ្នះ ពុទ្ធោ ពេលដឹង​មូល​ហេតុ​ពិត ស្ទើរដាច់ផ្ងារ

spot_img

ពិតណាស់ ជាបទពិសោធន៍ដ៏គួរឱ្យបារម្ភខ្លាំងមួយ សម្រាប់អ្នកប្រើប្រាស់រថយន្ត ព្រោះថានៅពេលរថយន្តផ្លាស់ទីដែលអាចបណ្តាលមកពីភ្លេចដាក់ឧបករណ៍ដើម្បីចត ហើយប្រសិនបើវា​មិន​ឈប់​នោះទេ គឺ​ប្រថុយ​នឹង​បុក​នរណា​ម្នាក់ ឬ​បង្ក​ឱ្យ​ខូចរបស់ទ្រព្យអ្នកដទៃជាពុំខានឡើយ។

ប៉ុន្តែ សម្រាប់ករណីដ៏ហួសចិត្តនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន អស់សំណើចខ្លាំងតែម្តង។ នេះបើតាមគណនី TikTok មួយបានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅជិតការ៉ាស់រថយន្តមួយកន្លែង បានបង្ហាញបុរសម្នាក់ប្រញាប់ប្រញាល់ស្ទុះចេញយ៉ាងលឿន ដើម្បីទៅរាំងទប់ ខណៈរថយន្ត១គ្រឿងដែលពុំមានមនុស្សបើកបរ បានកំពុងរំកិលចូលមកយឺតៗ។

តាមរយៈវីដេអូបង្ហាញថា គឺនៅពេលចូលទៅដល់មុខរថយន្ត បុរសរូបនោះបានប្រញាប់រុញទប់យ៉ាងខ្លាំង។ តែបើទោះជាគាត់ខំប្រឹងទប់យ៉ាងណា ក៏វានៅតែ «ប្រឆាំង» រំកិលចូលមក។ ក្រោយពីបានគិតថា ប្រហែលមកពីកម្លាំងមិនអាចទប់ឈ្នះ បុរសនោះក៏បានដោះស្បែកជើងយកទៅកល់មុខម្ខាង។ ទោះជាយ៉ាងណា​ រថយន្តនោះគឺនៅតែបន្តរំកិលដដែល ខណៈរថយន្តពុំឃើញមានមនុស្សអង្គុយបើកនោះទេ។

ដោយសារតែទាល់តម្រិះ បុរសនោះក៏បានងាកទៅសងខាងរថយន្ត ដើម្បីរកបញ្ហា។ តែអ្វីដែលភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចខ្លាំងនោះ គឺបន្ទាប់ព្យាយាមរកមើល ស្រាប់តែឃើញម្ចាស់ឡានកំពុងតែរុញឡានរបស់ខ្លួនពីខាងក្រោយ ដែលធ្វើឲ្យអ្នកទាំងពីរបន្ទាប់ពីបានឃើញគ្នារួចហើយ នាំគ្នាហួសចិត្តរៀងៗខ្លួនស្ទើរដាច់ផ្ងារតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×