Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញ ដើម្បីបន្ថែមសមាសភាពអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅឯវិមាន៧មករា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

របៀបវារៈនៃមហាសន្និបាតវិសាមញ្ញនេះ ត្រូវបានគេបង្ហើបថា អាចមានការបញ្ចូលសមាជិកថ្មីបន្ថែមទៀត នៅក្នុងគណៈកម្មាធិការកណ្តាល ការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×