Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកទេស​ដ៏​អស្ចារ្យ​របស់​វិស្វករ​ចិន ធ្វើឲ្យ​អគារ​ទម្ងន់ ៧០០០ តោន «ដើរ» ទៅកាន់​ទីតាំង​ថ្មី ស្ទើរ​មិន​គួរឲ្យ​ជឿ

spot_img

សាលាបឋមសិក្សា Lagena ដែលមានអាយុកាលជិត ៨០ ឆ្នាំ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៥៣ ក្នុងទីក្រុងសៀងហៃ ត្រូវបានផ្លាស់ប្តូរទៅទីតាំងថ្មី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដើម្បីបើកផ្លូវសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីរបស់ទីក្រុង។

ជាធម្មតា អគារធំៗក្នុងប្រភេទនេះ គឺត្រូវបានផ្លាស់ប្តូរដោយប្រើប្រព័ន្ធផ្លូវដែករអិលដែលមានទីតាំងនៅលើដី។ ប៉ុន្តែរូបរាងតែមួយគត់របស់សាលា បានបង្កបញ្ហាប្រឈមផ្នែកបច្ចេកទេសដ៏ធំសម្រាប់វិធីសាស្រ្តនេះ ដោយបង្ខំឱ្យមានការច្នៃប្រឌិត។

ទីបំផុត កម្មករ និងវិស្វករចិន បានអនុវត្តវិធីសាស្ត្រ «ដំណើរគីង្គក់» ដើម្បីបញ្ចប់ការផ្លាស់ប្តូរទីតាំងក្នុងរយៈពេល ១៨ ថ្ងៃ។ ដូច្នេះ សម្ភារៈចំនួន ២០០ គ្រឿង ត្រូវបានប្រមូលដើម្បីលើកសាលាចំនួន ៧០០០ តោន ហើយបន្ទាប់មកផ្លាស់ទីវាមួយជំហានម្តងៗ។

អគារនេះឥឡូវមានរូបរាងថ្មីហើយ។ លោក Li Jianfeng នាយកមជ្ឈមណ្ឌលពាណិជ្ជកម្ម Pacific Xintiandi បាននិយាយថា «យើងនឹងប្រែក្លាយសាលារៀននេះ ទៅជាកន្លែងមួយដែលរួមបញ្ចូលការអប់រំ និងការអភិរក្សវប្បធម៌អរូបី ដោយនាំមកនូវដង្ហើមនៃវប្បធម៌ និងការច្នៃប្រឌិត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×