Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះ​ខ្លោចចិត្ត​ខ្លាំ​ង ពេល​ឃើញ «សសរ​គ្រឹះ» សំណង់ផ្ទះ​របស់​ខ្លួ​ន លទ្ធផល​​មិន​នឹក​ស្មាន​​​បែរជា​បែបនេះ…

spot_img

ការសាងសង់ផ្ទះនីមួយៗ គឺជារឿងសំខាន់ណាស់ ដែលម្ចាស់ផ្ទះត្រូវមើលដោយហ្មត់ចត់បំផុត ចំពោះអ្នកម៉ៅការ និងអ្នកបច្ចេកទេស។ ប្រសិនបើអ្នកជ្រើសរើសចំអ្នកទទួលខុសត្រូវការងារល្អ នោះផ្ទះរបស់អ្នកនឹងគាប់ប្រសើរផងដែរ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជួបជាង​ដែល​មិន​ខ្វល់​នឹង​ការងារ​របស់​ខ្លួន ឬគ្មានជំនាញ នោះលទ្ធផល​ចេញ​មក​មិន​ដូច​ការ​រៀប​រាប់ ហើយ​​ហានិភ័យនឹងអាចកើតឡើង​ដែលសូម្បី​ផ្ទះ​មិន​ទាន់ត្រូវបាន​បញ្ចប់រួចរាល់។

យ៉ាងណាមិញ ថ្មីៗនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ គណនី TikTok ឈ្មោះ aumbellezza បានបញ្ចេញរឿងរ៉ាវអំពីបទពិសោធន៍សាងសង់ផ្ទះដ៏ខកចិត្តរបស់ខ្លួន ដែលបានចំណាយលុយ 1.7 លានបាត (ស្មើជិត ៥ ម៉ឺនដុល្លារ) ធ្វើឡើងអស់រយៈពេល ៨ ខែបានកន្លងផុតទៅ ប៉ុន្តែអ្វីដែលបានទទួលគឺផ្ទះមិនទាន់បញ្ចប់ ដោយមានតែគ្រោងសសរស៊ីម៉ងត៍ ដែលមិនអាចទទួលយកបានឡើយ។ ម្ចាស់គណនី TikTok ខាងលើ ក៏បានបញ្ជាក់ថា មិនមែនតែផ្ទះរបស់ខ្លួនទេ គឺមាន​ផ្ទះ​ផ្សេង​ទៀត​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ដូចគ្នា ​ក៏​ប៉ះពាល់​ដែរ។

ជាក់ស្តែង ពេល​ចុះ​ទៅ​ពិនិត្យ​លម្អិត​ ស្រ្តីជាម្ចាស់ផ្ទះ​បាន​រក​ឃើញ​ថា ទោះ​ជា​មាន​តែគ្រោង​ក៏​ដោយ ក៏​ការ​សាងសង់​មិន​មាន​ស្តង់ដារ​ដែរ ដោយសារសសររចនាសម្ព័ន្ធសំខាន់ៗមានសភាពទ្រុឌទ្រោម ផ្អៀង ហើយស៊ីម៉ងត៍ត្រូវប្រេះ ធ្វើឱ្យសសរមើលទៅមានស្នាមប្រេះ និងមិនស៊ីមេទ្រី ដែលបង្ហាញមិនមានភាពរឹងមាំរបស់ផ្ទះនោះទេ។ វិស្វករ​ម្នាក់​បាន​មក​ពិនិត្យ​មើល​រចនា​សម្ព័ន្ធ​ហើយ​ បាន​និយាយ​ថា ​សំណង់នេះមិន​តាម​ស្តង់ដារ​ទេ ឥឡូវ​រង់ចាំ​សុំ​ឱ្យ​ភ្នាក់ងារ​កណ្តាល​ចុះ​ពិនិត្យ​ឡើង​វិញ។

លើសពីនេះ ការលាយស៊ីម៉ង់ត៍របស់ជាង គឺនៅតែមិនទាន់ចេះលាយល្បាយបញ្ចូលគ្នាឱ្យបានហ្មត់ចត់នៅឡើយ ដោយនៅតែអាចឃើញថ្ម និងខ្សាច់ ដាច់ដោយឡែកពីគ្នានៅក្នុងសសរ ដែលភាគច្រើនគឺបែបនេះ។

ដោយឡែក នៅពេលអ្នក​និយម​លេង​អ៊ីនធឺណិតម្នាក់ បន្ទាប់ពីបានឃើញរូបភាពដ៏ហួសចិត្តនេះរួចភ្លាម បានសួរនាំថា «តើអ្នកធ្វើជាក្រុមហ៊ុនសាងសង់ផ្ទះមែនទេ? ម្ចាស់ផ្ទះក៏បាន​ឆ្លើយ​ថា «ហ្នឹងហើយ!»។ អ្នក​ខ្លះ​គិត​ថា​ ការ​សាងសង់​ផ្ទះ​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល ៨ ខែ វាមិនអាចទៅរួចទេក្នុងការបង្កើតរចនាសម្ព័ន្ធបែបនេះ។ រីឯចំពោះ​ការ​ជួសជុល​អ្វី​ដែល​បាន​ខុស​នោះ គឺពិតជា​ពិបាក​ក្នុង​ការ​ដោះស្រាយ​ណាស់។ មធ្យោបាយតែមួយគត់ គឺត្រូវកម្ទេចចោល ហើយធ្វើឡើងវិញប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×