Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់បុរសម្នាក់ក្លែងបន្ន្លំអត្ដសញ្ញាណ របស់ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កើតជាGroup នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អញ្ជើញមកសាកសួរបំភ្លឺ បន្ទាប់ពីបានរកឃើញថា បានក្លែងបន្ន្លំអត្ដសញ្ញាណរបស់ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ បានអញ្ជើញឈ្មោះ ឈិន សាញ់ ភេទប្រុស មានទីលំនៅ ខេត្ដកំពង់ស្ពឺ ដើម្បីមកសាកសួរបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើស បន្ទាប់ពីរកឃើញថា បានយកឈ្មោះ ឯកឧត្ដម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កើតជាក្រុម (Group) នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានការអនុញ្ញាត និងបានចែករំលែកមាតិកា មិនសមរម្យ (អាសអាភាស) ដែលប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិ និងកិត្តិយសថ្នាក់ដឹកនាំដែលអាចធ្វើឲ្យមានការភាន់ច្រឡំពីសំណាក់មហាជន។ តាមការសួរបញ្ជាក់ឈ្មោះ ឈិន សាញ់ បានសារភាពទទួលស្គាល់កំហុស សន្យាកែខ្លួនតទៅមុខទៀត និងបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈ។

នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់មុនបង្កើតគណនីបណ្តាញសង្គមដែលប្រើប្រាស់ឈ្មោះអ្នកដ៏ទៃដោយគ្មានការអនុញ្ញាត ដែលអាចប្រឈមនឹងការក្លែងអត្តសញ្ញាណ ដែលជាអំពីខុសច្បាប់។

បុរសឈ្មោះ ឈិន សាញ់ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៣០៥៩៤៨០៩ កើតថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩២ មុខរបរ កម្មកររោងចក្រ អាសយដ្ឋានបច្ចុប្បន្ន ភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រើប្រាស់លេខទូរស័ព្ទ៖ ០៩៦ ៨៨៤ ៩២១៥ បានសារភាពថា ខ្លួនបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Nom Sanh មានProfile ID : 100014817373404 បង្កើតនូវក្រុម (Group) ឈ្មោះ ឯកឧត្តម ស សុខា ដោយគ្មានការអនុញ្ញាត ហើយបានធ្វើការចែករំលែកនូវ មាតិកាមួយចំនួនមានលក្ខណៈស្រើបស្រាល (បែបអាសអាភាស) ចូលទៅក្នុងក្រុម (Group) ព្រមទាំងពុំ មានការគ្រប់គ្រងការបង្ហោះក្នុងក្រុម (Group) ឱ្យបានត្រឹមត្រូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង កេរ្តិ៍ឈ្មោះរបស់ ថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដែលបានធ្វើឱ្យមាន ការយល់ច្រលំពីសំណាក់មហាជន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook)។ បុរសឈ្មោះ ឈិន សាញ់ សូមអភ័យទោសចំពោះកំហុសឆ្គង ដែលបានប្រព្រឹត្តចំពោះ ឯកឧត្តម អតិសន្តិ បណ្ឌិត ស សុខា កន្លងមក នឹងសូមទទួលស្គាល់កំហុសខ្លួនឯង ដែលបានធ្វើដោយគ្មានការពិចារណា បើសិននៅបន្តប្រព្រឹត្តសកម្មភាពទាំងនេះ ទទួលខុសត្រូវតាមនីតិវិធីនៃច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×