ភ្នំពេញ៖ ឥស្សរជនចំនួន ២៣រូបរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតសម្រេចជ្រើសតាំងជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាព្រឹកថ្ងៃទី១០ ធ្នូ ២០២៣។។

ឥស្សរជនចំនួន ២៣រូបនោះរួមមាន៖ ឯកឧត្តម វង សូត, ឯកឧត្តម ស៊ុន ចាន់ថុល, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, ឯកឧត្តមបណ្ឌិត សាយ សំអាល់, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា, ឯកឧត្តម ទៀ សីហា, ឯកឧត្តម កើត រិទ្ធ, ឯកឧត្តម សុខ ចិន្តាសោភា, ឯកឧត្តម វង្សី វិស្សុត, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង, ឯកឧត្តម ជីវ កេង, ឯកឧត្តម អ៊ុច បូររិទ្ធ, ឯកឧត្តម អូស្មាន ហាស្សាន់, ឯកឧត្តមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង, ឯកឧត្តម ម៉ៅ សុផាន់, ឯកឧត្តម ទៀ វិញ, ឯកឧត្តម សឹង សំណាង, ឯកឧត្តម ស ថេត, ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់, លោកស្រី ជា សិរី, ឯកឧត្តម សោម សឿន, ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ប៉េង ពោធិ៍នា។
សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




