ភ្នំពេញ ៖ ឧកញ៉ា ឌី បញ្ញា ផ្ញើសារជូនពរ និងអបអរសាទរ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣បោះឆ្នោតជ្រើសតាំងជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ឈន សាណាត ជាឥស្សរជន ប្រកបដោយវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។
នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តម ឈន សាណាត ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




