ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង ៖ ទំនាក់ទំនងប្រទេសចិននិងកម្ពុជា ជាមិត្តភាពដែកថែប និងចុងក្រោយនេះ គឺជាមិត្តភាពត្បូងពេជ្រ

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសម្តែងការគួរសមជាមួយលោក លូ យ៉ាន (Mr. Lu Yan) អនុប្រធានគណៈកម្មាធិការក្រុងប៉េកាំងនៃសន្និសីទប្រឹក្សានយោបាយ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១១ធ្នូ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ ប៉ុន្តែទោះបី ជាមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង ដោយសារតែ ដែលរាជធានីភ្នំពេញពីមុនគឺសម្រាប់ប្រជាពលរដ្ឋរស់នៅតែ៣០ម៉ឺននាក់ តែមកដល់ពេលនេះដោយមានការរីកចម្រើន ធ្វើឲ្យរាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋរហូតដល់៣លាននាក់ចេញចូលរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ ។

ឯកឧត្តមឃួង ស្រេង បានថ្លែងថា ទំនាក់ទំនងប្រទេសចិននិងកម្ពុជាជាទំនាក់ទំនងមិត្តភាពដែកថែបនិងចុងក្រោយនេះគឺជាមិត្តភាពត្បូងពេជ្រ ។ សូមមិត្តចិនជួយផ្សព្វផ្សាយព័ត៌មានល្អៗ ព័ត៌មានពិតពីកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យមកដើរលេងកំសាន្តនៅកម្ពុជា។ តាមរយៈសម្ព័ន្ធមេត្រីភាពរវាងទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញនិងធ្វើឲ្យភ្ញៀវទេសចរណ៍ចិន មានកំណើនថែមទៀត។
ប្រទេសកម្ពុជានិងប្រទេសចិន ពិសេសគឺទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញនឹងចងជាគណនីមេឌាផ្លូវការមួយ ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមានកំណើនកើនឡើង។

ឯកឧត្តម បានបន្តថា ភ្នំពេញមានមហាវិថីមួយឈ្នោះម៉ៅសេទុង ហើយស្ថានទូតចិន ក៏ទីតាំងនៅលើមហាវិថីម៉ៅសេទុងផងដែរ រដ្ឋបាលរាជធានីភ្នំពេញចង់ឱ្យទីក្រុងប៉េងកាំងរួមចំណែក ក្នុងការកែលម្អសោភ័ណភាព លើផ្លូវកំណាត់ផ្លូវម៉ៅសេទុងនេះ ឲ្យកាន់តែល្អប្រសើរឡើង។
សូមជួយផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ បានទៅសិក្សារៀនសូត្រ នៅទីក្រុងប៉េកាំង ដោយទីក្រុងប៉េកាំងជាទីក្រុងមួយ មានការបណ្ដុះបណ្ដាលធនធានមនុស្សបានល្អ ។ ឯកឧត្តមបានស្នើឲ្យលោក លូ យ៉ានពិភាក្សាជាមួយអភិបាលទីក្រុងប៉េកាំងលើបញ្ហាទាំង២នេះ។

លោក លូ យ៉ាន (Mr. Lu Yan) បានថ្លែងថា ទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញមានបញ្ហាប្រឈមដូចគ្នា ទៅលើ ការកកស្ទះចរាចរណ៍និងបញ្ហាសំរាម សំណល់រឹង។ រាជធានីភ្នំពេញនិងទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពគ្នា ប្រមាណ៥ឆ្នាំហើយ ។ ការជួបពិភាក្សាការងារសម្ដែងការគួសមនៅពេលនេះ គឺដើម្បីរួមចំណែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងឲ្យកាន់តែល្អ និងយូរអង្វែងបន្ថែមទៀត។

លោក លូ យ៉ាន បានលើកឡើងថា ប្រទេសកម្ពុជា ប្រទេសចិន ទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ ជាទំនាក់ទំនង ដែកថែម និងទំនាក់ទំនងត្បូងពេជ្រ សូមឲ្យចំណងមិត្តភាពកាន់តែរឹងមាំនិងកាន់តែជ្រៅជ្រះ។ លោកក៏បានអញ្ជើញប្រតិភូរាជធានីភ្នំពេញ ទៅទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង នៅពេលវេលាដ៏សមស្របមួយ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាំងកិច្ចការងារសន្តិសុខ ពាណិជ្ជកម្មនិងទេសចរណ៍ជាដើម។ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងទីក្រុងប៉េកាំងនិងរាជធានីភ្នំពេញ ជាទំនងដែលមាននិន្នាការល្អនាប៉ុន្មានឆ្នាំកន្លងមកនេះ។ ពង្រឹងការផ្លាស់ប្ដូរមនុស្សធម៌បន្តវេនទៅយុវជន ការផ្លាស់ប្ដូរវប្បធម៌ រវាងទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញ។ ចង់បង្កើតនៅគណនីមេឌា លើការផ្សព្វផ្សាយព័ត៌មាន ដើម្បីងាយស្រួលផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម