Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោ,,រមួ​យក្រុម ជិះ​សុទ្ធ​ឡាន​ទំនើប ដើរទា,,ក់​ឆ្កែ រី​ឯ​ឧប​ក​រណ៍ប,,របា,,ញ់ ជា​អាវុ,,ធ​ដ៏​មិនធម្មតា

spot_img

វីដេអូកាមេរ៉ាសុវត្ថិភាព ដែលថតបានពីទិដ្ឋភាពចោរមួយក្រុមជិះសុទ្ធតែឡានទំនើប ដើរ «ប្រមាញ់» សត្វឆ្កែ នៅសងខាងផ្លូវ បានកំពុងបង្កការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងសង្គមអនឡាញវៀតណាម។

តាមរយៈ​វីដេអូ​ដែល​បាន​បង្ហោះ​ ​ហេតុការណ៍​នេះ​បាន​កើតឡើងនៅ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ២០២៣ ដែលខណៈពេលនោះ គេបានឃើញ​រថយន្តស៊េរីទំនើប១គ្រឿង បាន​បើក​ថយក្រោយ​បន្តិច​ៗ​នៅ​លើ​ផ្លូវ​តូចមួយ។

លុះចូលទៅជិតឆ្កែដែលឈរនៅចិញ្ចើមផ្លូវ បុរសម្នាក់ដែលអង្គុយកៅអីក្រោយរថយន្ត បានប្រើឧបករណ៍ម្យ៉ាងដែលមានគ្រាប់ដូចជាផ្លែធ្នូដ៏មានឥទ្ធិពល បាញ់សំដៅឆ្កែបណ្ដាលឲ្យដេកដួលទៅនឹងដីភ្លាមៗ ដែលសូម្បីសំឡេងស្រែកបង្កការរំខានក៏គ្មានដែរ។ បន្ទាប់មក បុរសម្នាក់ដែលអង្គុយនៅកៅអីខាងមុខរថយន្ត ក៏បានប្រញាប់ប្រញាល់ចេញមកចាប់សត្វដ៏កំសត់នោះ ហើយបោះចូលទៅក្នុងរថយន្ត។

អ្វីដែលសំខាន់នោះ គឺសកម្មភាព​ទាំងស្រុងរបស់ពួកគេ ​ប្រព្រឹត្តទៅ​យ៉ាង​លឿន​បំផុត ដោយ​មាន​រយៈពេល​ត្រឹមតែ ២០ វិនាទី​ប៉ុណ្ណោះ។

ពេល​ដែល​វីដេអូ​នេះ​ត្រូវ​បាន​គេ​បង្ហោះ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​ពេញ​បណ្ដាញ​សង្គម។ មនុស្សជាច្រើនបានរិះគន់ទង្វើរបស់បុរសមួយក្រុមនេះ និងបានក្រើនរំលឹកគ្នាទៅវិញទៅមកឱ្យមើលថែសត្វចិញ្ចឹមរបស់ពួកគេ ដោយប្រុងប្រយ័ត្ន។ អ្នកប្រើប្រាស់អ៊ីនធឺណេតបាននិយាយថា «បន្ទាប់ពីមើលវីដេអូឃ្លីបនេះ ខ្ញុំអាណិតឆ្កែខ្លាំងណាស់ ខ្ញុំកាន់តែអាក់អន់ចិត្តនឹងចោរប្លន់ទាំងនោះ។ ឃើញឆ្កែដេកនៅលើដីពិតជាគួរអោយអាណិតណាស់ គួរតែថ្កោលទោសមនុស្សអាក្រក់ទាំងនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×