ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ជំរុញឱ្យមានការផលិត និងការបោះពុម្ពឯកសារឬព័ត៌មានជាទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជំរុញឱ្យមានការផលិត និងការបោះពុម្ពឯកសារឬព័ត៌មានជាទម្រង់ងាយស្រួលអានសម្រាប់ជនមានពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ «ការវាយតម្លៃតម្រូវការព័ត៌មានសម្រាប់ជនមានពិការភាពនៅកម្ពុជា» នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ាហ្វល ភ្នំពេញ ដោយឯកឧត្តមក៏ជំរុញឱ្យមានការពង្រីកស្ថានីយផ្សាយនិងតំបន់គ្របដណ្តប់នៃប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើប្រតិបត្តិការដោយជនមានពិការភាព។

រដ្ឋលេខាធិការ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ការទទួលបានព័ត៌មានគ្រប់គ្រាន់គឺជាការបង្កើតនូវកាលនុវត្តថ្មីៗ អាចជួយឱ្យគុណភាពជីវិតជនមានពិការភាពកាន់តែប្រសើរឡើង ខណៈការទទួលបាននូវព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ការអប់រំ និងបណ្តុះបណ្តាល សេវាសុខភាព សេវាសាធារណៈផ្សេងទៀតរួមទាំងព័ត៌មានសង្គម និងវប្បធម៌ បរិស្ថាន ដែលជាតម្រូវការសំខាន់ ដោយលើកទឹកចិត្តដល់ជនមានពិការភាពគ្រប់រូបខិតខំស្រាវជ្រាវរកព័ត៌មានថ្មីៗ តាមថ្នាលសារព័ត៌មាននានាដោយប្រើប្រាប់កម្មវិធីដែលមានផាសុកវត្ថុដើម្បីទទួលបានព័ត៌មានដោយជនពិការខ្លួនឯង។

ក្នុងឱកាសនោះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់អង្គភាពពាក់ព័ន្ធបង្កើនការប្រើប្រាស់ភាសាសញ្ញា អក្សររត់ អក្សរប្រៃយ៍(អក្សរស្ទាប) អក្សរពុម្ពធំ សំឡេងឲ្យបានទូលំទូលាយដើម្បីផ្តល់ឱកាសទំនាក់ទំនង ការបញ្ចេញមតិយោបល់ និងទទួលបានព័ត៌មានសម្រាប់ជនមានពិការភាពគ្រប់ប្រភេទ។

ជាមួយគ្នានេះ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានបញ្ជាក់ថា ការបង្កើតកម្មវិធីថ្នាលនានានិងឧបករណ៍ជំនួយទំនាក់ទំនង ការនិយាយ ការអាន ការស្តាប់ និង ការមើលឲ្យបានទូលំទូលាយ ដែលជនមានពិការភាពគ្រប់គ្នាអាចប្រើប្រាស់បាន គឺជាចំនុចដ៏សំខាន់សម្រាប់ជនមានពិការភាពទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវដល់អង្គភាពពាក់ព័ន្ធទាំងឡាយព័ត៌មានរួមគ្នា គិតអំពីតម្រូវការរបស់ជនពិការភាពក្នុងការទទួលបាននូវព័ត៌មាន ដែលមានលក្ខណៈជាក់លាក់ដែលគិតអំពីតម្រូវទៅតាមប្រភេទពិការភាពផ្សេងៗ ដែលអាចទុកចិត្តបាន ជាមួយនឹងការបកប្រែច្បាស់លាស់ សាមញ្ញ និងទាន់ពេលវេលា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម