Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​លំដាប់​សេដ្ឋី! តែ​បុរស​ចំណាស់​ម្នា​ក់ បែរ​សម្រេចចិត្ត​យក​ឡាន​ថ្លៃ​រត់តាក់​ស៊ី ដឹក​ភ្ញៀវ លុះ​ដឹងពី​មូលហេតុ ធ្វើឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើ​ល

អតិថិជនវ័យក្មេងម្នាក់ ពិតជាមានការភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង បន្ទាប់ពីបាន Booking ហៅសេវាកម្មរថយន្តតាមរយៈកម្មវិធី (App) ស្រាប់តែបានជួបអ្នករត់តាក់ស៊ីជាបុរសចំណាស់ម្នាក់ បើករថយន្តទំនើប Benz មកទទួល ប៉ុន្តែ បន្ទាប់ពីបានស្តាប់ពីមូលហេតុ ធ្វើឲ្យគាត់កោតសរសើរជាខ្លាំង។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ វីដេអូឃ្លីបមួយត្រូវបានចែករំលែកយ៉ាងពេញនិយមនៅលើបណ្តាញសង្គម ដោយអ្នកប្រើប្រាស់គណនី TikTok ឈ្មោះ megat_suprax នៅប្រទេសម៉ាឡេស៊ី បានបង្ហោះបទពិសោធន៍ដ៏រន្ធត់ចិត្តមួយ បន្ទាប់​ពី​បាន​ហៅ​សេវា​រថយន្ត​តាម​រយៈ​កម្មវិធី Grab ប៉ុន្តែ គាត់ពិតជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅពេលឃើញ​ឡានមកទទួល គឺជារថយន្តដ៏​ប្រណិត​ថ្លៃ​​ Mercedes-Benz ហើយអ្នកបើកបរគឺជាបុរសចំណាស់ម្នាក់ទៀតផង ដែលពិតជាគួរឲ្យចម្លែកស្ទើរតែមិនហ៊ានឡើងជិះ។

តាម​រយៈ​វីដេអូ​ឃ្លីប​បានបង្ហាញ​ថា ​អតិថិជន​វ័យ​ក្មេង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ចូល​ទៅ​ក្នុង​កៅអី​ខាង​ក្រោយ​នៃ​រថយន្ត​ស៊េរី​ទំនើប​ពណ៌​ខ្មៅ​ ​ហើយ​ដោយ​មាន​ការ​ងឿង​ឆ្ងល់​ គាត់ក៏បាន​សួរ​នាំហេតុផល ហេតុអ្វីយកឡានថ្លៃមកបម្រើអតិថិជនបែបនេះ? ហើយ​ចម្លើយ​ដែល​បុរសចំណាស់នោះ បានឆ្លើយតប ​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង…។

បុរសចំណាស់ដែលមានវ័យប្រហែល ៧០ ឆ្នាំ បានឆ្លើយជាមួយអារម្មណ៍ល្អថា គាត់មករត់តាក់ស៊ីនេះ គឺដោយសារធុញនឹងនៅផ្ទះពេញមួយថ្ងៃពេក ហើយចំណាយពេលស្ទើរតែពេញមួយថ្ងៃនៃការគេង ដូច្នេះគាត់បានសម្រេចចិត្តធ្វើអ្វីដែលមានប្រយោជន៍ដោយឯករាជ្យដោយខ្លួនឯង ធ្វើជាអ្នកបើកបរ Grab តែម្តងទៅ។ លើសពីនេះ គាត់​ក៏​បានបង្ហើបឲ្យដឹង​ថា ក្រៅពី​ផ្ទះ​ រថយន្ត​ម៉ាក Mercedes-Benz នេះ​ គឺនៅមាន​ឡាន​ថ្លៃៗ​ច្រើនទៀត រួមមាន៖ម៉ាក Audi និង BMW ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×