Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុ,,ត​ចិត្ត! តារា​ស្រី​វ័យក្មេង​ម្នា​ក់ ស្លា,,ប់​ភ្លាម​ៗ នៅនឹង​កន្លែង​ថត​រឿង រោគ​សញ្ញា​ធ្ង,,ន់​ធ្ង​រស​ន្ល,,ប់​បា,,ត់​ស្មារ,,តី ត្រឹម ៥ នាទី ពេល​រថយន្ត​សង្គ្រោះ​មកដល់

spot_img

គេហទំព័រ The Star ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរាយការណ៍ពីការស្លាប់ភ្លាមៗរបស់ សិល្បការិនីរូបស្រស់ស្អាតជនជាតិម៉ាឡេស៊ីឈ្មោះ Quincy Cheng អាយុ ៣៧ ឆ្នាំ ដែលបានស្លាប់ភ្លាមៗទាំងកណ្តាលអំឡុងពេលថតរឿង ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើល និងគួរឲ្យស្លុតចិត្តជាខ្លាំង។

Quincy Cheng ឬហៅថា Chuang Chun Si គឺជាតារាចម្រៀង និងជាតារាសម្តែងជនជាតិម៉ាឡេស៊ី និងក៏ជាអតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី M-Girls ផងដែរ។ ដំណឹង​មរណភាព​របស់​នាង​ត្រូវ​បាន​ប្រកាស​ប្រាប់ដល់​អ្នក​គាំទ្រ ​តាម​បណ្ដាញ​សង្គម ​នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៣។

Chai Zi សិល្បករមួយរូបដែលកំពុងថតរឿងជាមួយនាង បានបង្ហើបថា តារាស្រីរូបនេះមិនសូវស្រួលខ្លួនទេ ពេលកំពុងថតរឿងសម្រាប់ឆែលណែល Squad Sekawan ។ គ្រប់​គ្នា​បាន​មក​ដល់​នៅ​ម៉ោង​ប្រហែល ៨:០០ ព្រឹក បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ព្រឹក​រួច ការ​ថត​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង ៨:៣០ ព្រឹក ពេល​នោះ តារា​ស្រី​វ័យ​ក្មេងរូបនេះមើលទៅអារម្មណ៍ល្អធម្មតា មិនមានអ្វីខុសប្លែកទេ។

ប៉ុន្តែ ខណៈ​កំពុង​រៀបចំ​ថត​ភាគ​ទី២ នៅ​ម៉ោង​ប្រហែល ១០ និង ៣០ នាទី​ព្រឹក, Quincy Cheng បាន​និយាយ​ថា នាង​មាន​អារម្មណ៍​វិលមុខ និង​ចង់​ក្អួត ហើយ​ឈឺក្បាល​ខ្លាំង។ ពេលដែលនាងក្អួត ក្រុមការងារបានហៅរថយន្តសង្គ្រោះបន្ទាន់។ ពេល​នោះ Quincy Cheng នៅ​តែ​ដឹង​ខ្លួន ហើយ​បាន​ប្រាប់​ក្រុម​ការងារ​អំពី​លេខ​សម្ងាត់​ទូរស័ព្ទ​ដៃ​របស់​នាង ដើម្បី​ឱ្យ​គេ​អាច​ទាក់ទង​មិត្ត​ប្រុសរបស់នាង​បាន ខណៈ​ពេល​នោះ​ក្រុម​ជំនាញ​សង្គ្រោះ​បឋម​បាន​មក​ជួយ​មើល​ថែ​ រហូតដល់នាងសន្លប់។

Quincy Cheng នៅតែដកដង្ហើម ប៉ុន្តែជីពចររបស់នាងលឿនណាស់។ មិនយូរប៉ុន្មាន បបូរមាត់ ដៃ និងជើងរបស់គាត់ប្រែពណ៌ស្វាយ។ សេចក្តីរាយការណ៍​បញ្ជាក់​ថា រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ក្នុង​រយៈពេល​៥​នាទី។ ប៉ុន្តែ​ទោះបីជា​មានការ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ក៏​ដោយ ប៉ុន្តែ​តារា​ស្រី​វ័យក្មេង​រូប​នេះ​មិន​បាន​ធូរស្រាល​ឡើយ ហើយបានស្លាប់នៅកន្លែងថត។

សារព័ត៌មាន China Press បានរាយការណ៍ថា មូលហេតុនៃការស្លាប់របស់ Quincy Cheng គឺជាជំងឺដាច់សរសៃឈាមខួរក្បាល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×