Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ទ្រាំ​លែង​បា​ន! អ្នកគ្រូ​ម្នាក់ តាម​ប្រមា,,ញ់​ថត​ទាំង​កណ្តាល​ថ្ងៃ ព្រោះតែ​ឃើញ​សកម្មភាព​ដ៏​ទំនើ,,ង​បែបនេះ​រាល់ថ្ងៃ​ពេក

ជាការពិតណាស់ ដោយសារតែខ្វះការសិក្សាអប់រំ និងការប្រៀនប្រដៅពីអាណាព្យាបាលដែលមិនសូវយកចិត្តទុកដាក់ និងបួករួមខ្វះសីលធម៌ សុជីវធម៌ក្នុងការរស់នៅ ជាហេតុនាំឲ្យក្មេងៗជាយុវជនជំនាន់ថ្មីទាំងប្រុសទាំងស្រីមួយចំនួនធំ ភ្លេចអស់ការខ្មាសអៀន ភ្លើតភ្លើនតាមគ្នីគ្នាជាបក្ខជាពួកទៅជក់បារី ស្រាស្រី គ្រឿងញៀន និងប្រព្រឹត្តទង្វើមិនល្អផ្សេងៗ ដែលសង្គមមិនត្រូវការ។

ជាក់ស្តែង ដូចដែលបានដឹងហើយថា កន្លងៗមក មានករណីក្មេងស្រីៗដែលមានឈ្មោះតែជាសិស្សសាលា ប៉ុន្តែ ខ្វះការអប់រំ តែងតែបញ្ចេញសកម្មភាពប្រើអំពើហិង្សា ទៅលើគូភាគីជាសត្រូវរបស់ខ្លួន ដែលគ្មានរឿងអ្វីក្រៅតែពីរឿងជំទាស់ដណ្តើមស្នេហាគ្នា និងដើរលេងប្រសេចប្រសាចនៅលើដងផ្លូវយ៉ាងអណាធិបតេយ្យ ដើម្បីបង្ហាញឲ្យគេឃើញថាខ្លួនអស្ចារ្យ និងសូម្បីចូលកន្លែងដែលមិនល្អ ដោយមិនខ្វល់ការសិក្សារៀនសូត្រឲ្យមានតម្លៃសម្រាប់ក្រុមគ្រួសារសោះឡើយ។

យ៉ាងណាមិញ ថ្មីៗនេះ មានរឿងដ៏គួរឲ្យហួសចិត្តខ្លាំងមួយ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ស្ទើររកថ្លែងពុំចេញ បន្ទាប់ពីបានឃើញអ្នកគ្រូម្នាក់បង្រៀននៅវិទ្យាល័យមួយក្នុងខេត្តតាកែវ បានបង្ហោះវីដេអូដែលគាត់បានព្យាយាមតាមប្រមាញ់ដោយផ្ទាល់ បង្ហាញសកម្មភាពក្មេងស្រីស្ទាវ៣នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងទំនើង ក្នុងឥរិយាបទដ៏មិនសមរម្យ ខណៈបើកម៉ូតូយ៉ាងលឿន ដែលសូម្បីគ្មានពាក់ពួកសុវត្ថិភាពការពាគ្រោះថ្នាក់នោះទេ។

នេះបើតាមគណនីហ្វេសប៊ុកអ្នកគ្រូដែលមានឈ្មោះ Chim Bopha បានបង្ហោះវីដេអូពីសកម្មភាពរបស់ក្មេងស្រីទំនើងទាំងនោះ ដោយភ្ជាប់សារយ៉ាងដូច្នេះថា៖ «ក្មេងៗប្រុស ស្រី មួយក្រុមដែលតែងតែជិះម៉ូតូ ប្រលែងគ្នា ស្រែកឡូឡាបាចសាចពេញផ្លូវ បង្កភាពអសន្តិសុខដល់អ្នកធ្វើដំណើរ ឥឡូវបានឃើញមុខច្បាស់ហើយ»។ អ្នកគ្រូខាងលើ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំបានឃើញក្មេងៗទាំងអស់ហ្នឹង ធ្វើសកម្មភាពចលាចលរាល់ថ្ងៃ ថ្ងៃនេះថតបានដោយសារពេលថ្ងៃប្រហែលម៉ោងមួយ មិនសូវមានមនុស្សធ្វើដំណើរតាមដងផ្លូវ ទើបខ្ញុំដេញតាមថតឡើងហុយដីទ្រលោម»។

ក្រោយពីបានទស្សនាវីដេអូនេះរួចភ្លាម បងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្តជាខ្លាំង។ ក្នុងនោះ អ្នកលេងម្នាក់បានលើកឡើងផ្តាំផ្ញើទៅអាណាព្យាបាលថា៖ «សូមឪពុកម្តាយកុំកាន់ជើងកូន! បើឃើញរូបហើយស្គាល់កូន ជួយអប់រំកូនៗផង។ ពីមុនឃើញតែប្រុសៗ ឥឡូវមានស្រីៗទៀតលោកអើយ! ស្តាយណាស់ តើសីលធម៌កូនស្រីមានកំរិតណា! ទើបតែធំស្ទើរៗ វាភ្លាវអស់ហើយ! ជួយសហការគ្នាណែនាំផង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×