Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ឲ្យ​ប្រពន្ធ​ជួយ​បិទទ្វារ តែ​មានឯណា ប្រពន្ធ​ស្រាប់តែ​យកជើង​ធ្វើបែប​នេះ ជា​លទ្ធផល​ប្តី​បាន​ត្រឹម​ហួសចិត្ត ឈឺក្បាល

គ្រាន់តែរឿងបិទទ្វារ ប្តីប្រពន្ធមួយគូ បានធ្វើឲ្យផ្អើលអស់បណ្តាញសង្គម នោះក៏ដោយសារការស្តាប់គ្នាមិនយល់ (ប្តីប្រាប់ឲ្យធ្វើស្តាំ រីឯប្រពន្ធបែរជាទៅឆ្វេង) ហើយវីដេអូនៃសកម្មភាពដ៏ហួសចិត្តរបស់ពួកគេ បានទទួលការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់ចូលមើល។

ជាក់ស្តែង តាមរយៈវីដេអូដែលត្រូវបានបង្ហោះដោយគណនី TikTok ឈ្មោះ nan37_pa0 កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញឲ្យឃើញថា ប្តីប្រពន្ធមួយគូនោះកំពុងនាំគ្នារៀបចំបិទទ្វារផ្ទះ។ តែការ​ចាប់​ផ្តើម​បិទ​ទ្វារ ​គឺគន្លឹះ​ដែក​នៅ​លើ​ឥដ្ឋ​ត្រូវ​លើក​ឡើង​ជា​មុន​សិន ដើម្បីអូសទ្វារចុះក្រោម ហើយបញ្ចូលវាទៅក្នុងចង្អូរ បន្ទាប់មកដាក់សោចាក់។

ទោះជាយ៉ាងណា វីដេអូបានធ្វើឲ្យភ្ញាក់ផ្អើល គឺខណៈពេលបុរសជាប្តីបានទាញទ្វារដែកចុះមកកៀក ហើយរៀបចំបិទទ្វារ ខណៈប្រពន្ធក៏បានគាស់លើកគន្លឹះដែកពីក្រោមរួចជាស្រេច រំពេច​នោះ បុរស​ជា​ប្តី​បាន​និយាយ​ថា «ជាន់​ទៅ​» ដោយ​សង្ឃឹម​ថា​ប្រពន្ធ​នឹងយកជើងជាន់លើ​ទ្វារ​ឱ្យ​បិទ​ទាំងស្រុង ប៉ុន្តែ​អ្វី​ដែលប្តី​ទទួល​បាននោះ ​គឺ​ប្រពន្ធបែរជាយកជើងជាន់លើគន្លឹះដែក​ដែល​ទើប​​ឡើងឲ្យធ្លាក់ចុះវិញ ដែល​ធ្វើ​ឱ្យ​ប្ដី​ហួសចិត្ត ឈឺក្បាលខ្លាំងតែម្តង។

វីដេអូនេះទទួលបានអ្នក​ចូល​មើល​ជាង ​៣ ​លាន​ដង ហើយ​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​លាន់​មាត់​ថា សូម្បី​តែ​បិទ​ទ្វារ​ផ្ទះ​ក៏​ធុញ​ដែរ ពិតជាយ៉ាងមែន!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@nan37_pa0

ได้เมียมาช่วยงานเบาแรงไปอีกนิดนึง🤣 ถามตัวเองดิปวดหัวไหม🤣🤣🤣

♬ เสียงต้นฉบับ – AERIALWAY
×