រកឃើញថា ម៉ាស៊ីន iPad ប្រើប្រព័ន្ធ Jpay ដែលពន្ធនាគារបំពាក់ឲ្យមានចំណុចខ្សោយមួយ ក្រុមទណ្ឌិតមានគ្នា ៣៦៤នាក់ នៅពន្ធនាគារ នារដ្ឋ Idaho អាមេរិក បានរៀបចំផែនការ hack ចូលម៉ាស៊ីន iPad ប្រើប្រព័ន្ធ Jpay នេះ រួចធ្វើការលួច និងផ្ទេរលុយចូលគណនីយរបស់ពួកគេ ។
ទឹកប្រាក់ដែល hack បានសរុបពី ២២៥.០០០ USD ។
ក្រុមទណ្ឌិតរកឃើញចំណុចខ្សោយរបស់ Jpay រួច hack យកលុយបាន 225.000 USD ។
ករណីនេះកំពុងត្រូវបានស៊ើបអង្កេត ព្រោះគេពុំដឹងថា តើ Jpay មានលូកដៃជួយផ្ទេរលុយដែរឬទេ ព្រោះមានទណ្ឌិតដល់ទៅរាប់រយនាក់ បានដឹងពីចំណុចខ្សោយនេះ ។
គួររំលឹកថា នៅរដ្ឋ Idaho ម៉ាស៊ីន iPad ដែលផ្តល់ឲ្យទណ្ឌិត ប្រើប្រាស់គឺតាមរយៈកិច្ចសន្យាជាមួយ Centrylink និង Jpay វាពុំមាន Internet ទេ គឺប្រើប្រាស់តាមរយៈសេវារបស់ Jpay ទាំងអស់ ។
Jpay ប្រមូលបានលុយ 65.000 USD វិញ ក្នុងចំណោមនោះ ហើយមុខងារឥណទាននៃប្រព័ន្ធនេះ បានផ្អាកសកម្មភាព ទាល់តែទឹកប្រាក់នៅសល់ប្រមូលមកវិញអស់ ទើបដំណើរការឡើងវិញ ៕ លីសា