ហេតុការណ៍ដ៏កម្រនេះទើបកើតឡើងនៅក្រុងចេងឌូ ខេត្តស៊ីជាង ប្រទេសចិន ខណៈពេលបុរសម្នាក់ ព្រោះ “ស្តាយ” លុយ ២០យាន់ ថ្លៃលាងឡាន បានបើករថយន្ត Land Rover (តម្លៃប្រមាណ ៧ម៉ឺនដុល្លារ) ចុះទៅមាត់អូរ ដើម្បីលាងសម្អាតដោយខ្លួនឯង ។
…ស្មានពុំដល់ថា ព្រោះរវល់ផ្ចិតផ្ចង់លាងឡាន ទឹកអូរបានឡើង រួចជន់លិចមួយស្របក់ក្រោយមកទម្រាំភ្ញាក់ខ្លួន អ្វីៗហួសពេលអស់ ។
រថយន្តពុំអាចបើកឡើងវិញបាន ចុងក្រោយត្រូវបង្ខំចិត្តទុករថយន្តចោល ហើយរត់ឡើងទីទួលមួយក្បែរនោះ ដើម្បីទូរស័ព្ទសុំការសង្គ្រោះ…ជីវិតខ្លួនឯង ។
ភ្នាក់ងារសង្គ្រោះបានមកដល់ ដើម្បីជួយមនុស្ស ហើយសំណាងល្អអាចទាញរថយន្តមកលើគោកបាន ។
ទស្សនាកម្សាន្ត “កំណាញ់ (ឬលោភលន់) លទ្ធផលគឺអីចឹងឯង” ៕ ចន្ទ្រា