Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​មិនធម្មតា! ស្រ្តី​អ្នកលក់​ត្រី​តាមផ្លូវ ច្រៀង​បទ​ប្រពៃណី «ផាត់ជាយក្លាយ» យ៉ាង​ពិរោះ​រណ្តំ មិនចាញ់​ម្ចាស់​សំនៀង​ដើម​ទេ សូម​ជួយ​ទិញ​ត្រី​គាត់​ផង!

spot_img

ជឿជាក់ថាប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់រួចហើយ ពីកំពូលតារាចម្រៀងប្រពៃណីអ្នកស្រី សាត់ សេរីយ៉ង់ ដែលជាដៃគូចម្រៀងជាមួយលោក សុត សាវុធ ដ៏ល្បីក្នុងសម័យសង្គមចាស់។ ជាការពិតណាស់ មរតកទឹកដមសំឡេងរបស់អ្នកស្រី សាត់ សេរីយ៉ង់ បានដក់ជាប់ក្នុងដួងចិត្តមហាជនតជំនាន់រហូតមកដល់ពេលនេះ ខណៈបទចម្រៀងភ្លេងការរបស់អ្នកស្រី តែងត្រូវបានគេចាក់បន្លឺឡើងតាមមេក្រូមិនដែលអាក់ខានឡើយ នៅក្នុងស្ទើរគ្រប់ពិធីមង្គលការទូទៅ។

តែយ៉ាងណាមិញ ថ្មីៗនេះ មហាជនអ្នកនិយមលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្ទើរតែមិនគួរឲ្យជឿ ក្រោយពីបានឃើញស្រ្តីអ្នកលក់ដូរត្រីម្នាក់នៅតាមផ្លូវ បានបកស្រាយបទចម្រៀងប្រពៃណីខ្មែរបទ «ផាត់ជាយក្លាយ» យ៉ាងពិរោះរណ្តំ ពោលគឺមិនចាញ់ម្ចាស់សំនៀងដើមអ្នកស្រី សាត់ សេរីយ៉ង់ ប៉ុន្មានឡើយ រហូតមានមហាជនខ្លះបានដាក់រហ្សនាមថ្មីឲ្យគាត់ថាជា «សាត់ សេរីយ៉ង់ ទី២» ទៀតផង។

ចំពោះដើមចមដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ គឺបន្ទាប់ពីផេកមួយឈ្មោះថា MN Shows បានបង្ហោះវីដេអូ ដែលបានស្នើសុំស្រ្តីជាអ្នកលក់ត្រីបកស្រាយច្រៀងបទ«ផាត់ជាយក្លាយ» នៅតាមផ្លូវ ព្រោះតែបានដឹងថា គាត់ពិតជាមានទឹកដមសំឡេងដ៏មិនធម្មតា។ ក្នុងនោះផងដែរ ផេកខាងលើក៏បានភ្ជាប់ Caption បញ្ជាក់យ៉ាងដូច្នេះថា៖ «បទទី១ មីង យីម លក់ត្រី នៅឃុំពង្រ ស្រុកតាំងកោគ បាទជួយទិញត្រីគាត់ផង គាត់នឹងច្រៀងបន្ថែមវីដេឣូក្រោយទៀត សូមឣរគុណ»។

យ៉ាងណាមិញ ក្រោយពីបានស្តាប់ទឹកដមសំឡេងរបស់គាត់រួចភ្លាម គេសង្កេតឃើញមានមហាជនជាច្រើន បាននាំគ្នាស្ងើចសរសើរពុំដាច់ពីមាត់ឡើងព្រោងព្រាតថា៖ «ពិរោះណាស់អ្នកម្ដាយកូនអើយ, សំឡេងដូចអ្នកមីង សាត់ សេរីយ៉ង់ ណាស់, សំឡេងគាត់ពិតជាពិរោះមែន, គាត់ច្រៀងផ្ទាល់ផងពីរោះប៉ុណ្ណឹងហើយ ចុះទម្រាំថតនៅស្ទូតយោ ដឹងតែអែមហ្មង, ជូនពរអ្នកមីងជោគជ័យក្នុងវិស័យសិល្បៈបន្ថែមទៀត,…»។ តែទន្ទឹមនឹងនោះ ក៏មានអ្នកប្រាប់ថា «គាត់ជាអ្នកចម្រៀងភ្លេងការ ក្រៅពីអាជីពនេះគាត់ប្រកបមុខរបរដើរលក់ត្រី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×