Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកំដរ​មិន​បើកផ្លូ​វ ព្រោះ​មិនបាន​លុយ​ស្រោម​សំបុត្រ​ពី​កូនកំ​លោះ ស្រាប់តែ​មិត្តភក្តិ​កូនកំលោះ គ,,ប់​គ្រា,,ប់​បែ,,ក​ផ្សែង ធ្វើ​ឲ្យ​ចលា,,ចល​ពេញ​បន្ទប់​កូនក្រមុំ

រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងក្នុងពិធីមង្គលការរបស់គូស្វាមីភរិយាជនជាតិចិនថ្មីថ្មោងមួយគូ បានបង្កឲ្យផ្ទុះការវែកញែកយ៉ាងខ្លាំង នៅលើពិភពលោកអនឡាញ នោះគឺដោយសារតែមិត្តភក្តិរបស់កូនកំលោះបានគប់គ្រាប់បែកផ្សែង ចូលក្នុងបន្ទប់កូនក្រមុំ បណ្តាលឱ្យមានផ្សែងហុយពេញបន្ទប់ ដើម្បីជា​ឱកាស​ឱ្យ​កូន​កំលោះ​ចូល​ចាប់​ចាប់​កូនក្រមុំ​ចេញ​ភ្លាម​ៗ ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ដាក់​ក្នុង​ស្រោម​សំបុត្រ ​ឱ្យ​អ្នកកំដរកូនក្រមុំដែល​នៅចាំ​បិទទ្វារ​។

ពិធី​មង្គលការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងខេត្ត Shandong ។ មុន​ពិធី​ចាប់ផ្តើម កូនកំលោះត្រូវដឹកនាំក្បួនដង្ហែទៅយកកូនក្រមុំចេញពីផ្ទះ។ ប៉ុន្តែ​មុន​នឹង​​អាច​ទៅ​ដល់​កូនក្រមុំ​ដែល​កំពុង​រង់ចាំ​ក្នុង​បន្ទប់ ដែល​ត្រូវឆ្លងកាត់ «​រនាំង» ពីសំណាក់អ្នកកំដរកូន​ក្រមុំ​ឈរ​នៅ​មាត់​ទ្វារ ដែលរារាំងផ្លូវរហូតដល់កូនកំលោះប្រគល់ស្រោមសំបុត្រឱ្យពួកគេ ទើបពួកគេ​យល់ព្រម​បើក​ផ្លូវឲ្យ​ចូល។

ពេល​ជួប​អ្នកកំដរកូនក្រមុំ​ដែល​ចេះតែ​សុំ​ស្រោមសំបុត្រ​ពី​កូនកំលោះ ភ្លាម​នោះ​មិត្ត​ភក្តិកំលោះ​ម្នាក់​បាន​យក​គ្រាប់បែកផ្សែង​ពីរ​គ្រាប់​បោះ​ចូលក្នុង​បន្ទប់​កូនក្រមុំតែម្តង ដែល​បាន​បណ្តាល​ឲ្យ​មាន​​ផ្សែង​ផុសផុល​ពេញ​បន្ទប់​ជាមួយ​ក្លិន​ស្អុយជាខ្លាំង។ ផ្សែង​ទាំង​នេះ​មិន​គ្រាន់​តែ​រាយ​ប៉ាយ​ទៅលើ​​អ្នកកំដរ​ប៉ុណ្ណោះ​ទេ សូម្បីតែកូនក្រមុំនៅក្នុងបន្ទប់ ក៏រងផលប៉ះពាល់ទាំងស្រុងផងដែរ។

ពេល​ដែល​អ្នក​រាល់​គ្នា​ភ័យ​ស្លន់ស្លោ និង​ឈ្លក់​ផ្សែង កូនកំលោះក៏បានស្ទុះចូលទៅទាញកូនក្រមុំដែលនៅកណ្តាលផ្សែង យកចេញពីបន្ទប់ភ្លាមៗ។ ទង្វើនេះត្រូវបានគេហៅថា ការបញ្ចប់បេសកកម្មទៅយកកូនក្រមុំ ដោយមិនចាំចំណាយលុយក្នុងស្រោមសំបុត្រច្រើន។

យ៉ាង​ណា​មិញ ពេល​ឃើញ​ទិដ្ឋភាព​នេះរួចហើយ ធ្វើ​ឲ្យ​អ្នក​លេង​អ៊ីនធឺណិតជាច្រើន​បញ្ចេញ​មតិ​ខ្លាំងទាំងហួសចិត្ត​ថា «ឱ​ព្រះ​អើយ ស្រោម​សំបុត្រ​ត្រឹម ១ យន់ សោះ ហេតុអ្វីបានជាកូនកំលោះមិនហ៊ានចំណាយ តើវាអស់ប៉ុន្មានទៅ? បើ​ពួកអ្នក​គប់​គ្រាប់បែក​ផ្សែងទម្លោះ​ទ្វារបែបនេះ សួរថាតើនឹងមានអ្វីកើតឡើង!?»។ ខណៈអ្នកនិយមលេងអ៊ីនធឺណែតមួយចំនួនបានលើកឡើងថា «ខ្ញុំមិនយល់ទាល់តែសោះ បើខ្ញុំជាកូនក្រមុំ ខ្ញុំពិតជាខឹងខ្លាំងណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×