Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រមុំ​ចា,,ស់​នៅ​លីវ​ជាង ៧០ ឆ្នាំ ទើប​រក​ឃើញ​ស្នេហ៍​ពិត រៀបការ​ផ្អើល​ស្រុកភូមិ

ស្ត្រី​ម្នាក់ដែល​នៅ​លីវ​ជាង​៧០​ឆ្នាំ​ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាគាត់ទើបតែរក​ឃើញ​ស្នេហ៍​ពិត ​និង​រៀប​ការ​ក្នុងបរិយាកាស​​ ដែលមាន​កូនចៅ​ចូល​រួមយ៉ាងកក់ក្តៅ​។ មែនហើយ ទោះចូលរោងការរាងយឺតបន្តិចមែន តែមិនទាន់យឺតពេលក្នុងការស្វែងរកស្នេហាពិតនោះទេ។

នេះបើតាមគណនី TikTok ឈ្មោះ wiwat បានបង្ហោះឃ្លីបបង្ហាញទិដ្ឋភាពបុរស និងស្ត្រីចំណាស់មួយគូ ចូលរោងការយ៉ាងសាមញ្ញ និងបាន​ប្រាប់​ថា មីង​របស់​យើង​មាន​អាយុ ៧០ ឆ្នាំ ហើយ ​គាត់នៅ​លីវស្ទើរ​ពេញ​មួយ​ជីវិត។ តែទីបំផុត​បាន​ជួប​បុរស​ម្នាក់ ហើយ​វា​ប្រែ​ជា​ស្នេហាពិតរបស់ពួកគាត់ទាំងពីរ។

ម្ចាស់គណនីខាងលើក៏បានឲ្យដឹងថា បុរសចំណាស់នោះ ជាអ្នកពោះម៉ាយ មានកូននិងចៅរួចហើយៗ នៅពេល​ឪពុក​ចូល​រោងការ កូនចៅ​ក៏បាន​មក​អបអរយ៉ាងរីករាយ។ ដំបូង​ឡើយ ស្ត្រី​ចំណាស់​រូប​នេះ​មិន​ចង់​រៀបចំ​ពិធី​អ្វី​ធំដុំនោះទេ ប៉ុន្តែបុរសនោះចង់ធ្វើវា ហើយគាត់យល់ព្រមតាម។

អ្នក​និយម​លេង​អ៊ីនធឺណិត ក្រោយពី​បាន​ទស្សនា​ឃ្លីប​នេះ ពួកគេ​បានចូលបញ្ចេញមតិថា៖ «រីករាយ​នឹង​ស្នេហា​លោកយាយលោកតា, សូមជូនពរអោយគូស្នេហ៍តានិងយាយមានក្តីសុខ មើលថែគ្នាដល់ចាស់ព្រិទ្ធចាស់ព្រេង, ​អ្នក​នៅ​លីវកុំ​អស់​សង្ឃឹមណ៎ា!,..»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×